23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ញត្តិទាមទាររំលាយគណបក្ស Move Forwardត្រៀមរួចជាស្រេច

- Advertisement -spot_img

សកម្មជននយោបាយថ លោក Ruangkrai – Leekitattana បាននិយាយចាំលោកផ្ទាល់បានត្រៀមខ្លួនរួចជាស្រេច … ដើម្បីធ្វើដំណើរទៅកាន់ គណៈកម្មការរៀបចំការបោះឆ្នោត នៅថៃ្ងព្រហស្បតិ៍ ទី១ ខែកុម្ភៈនេះ ដើម្បី ដាក់ញត្តិទាមទារឱ្យរំលាយគណបក្ស Move Forward។ លោក Ruangkrai ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីតុលាការធម្មនុញ្ញថៃកាលពីថ្ងៃពុធ ទី៣១ ខែមករាបានចេញសាលក្រមមួយដោយសម្រេចថាការប៉ុនប៉ង របស់គណបក្ស Move Forward ដែលជាបក្សប្រឆាំងធំជាងគេរបស់ថៃ ក្នងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីច្បាប់ប្រមាថព្រះចេស្តា បានបំពានលើរដ្ឋធម្មនុញ្ញ និងជាការប៉ុនប៉ងផ្តួលរំលំរបបរាជានិយម។ សាលក្រមនេះក៏បានបង្គាប់ឱ្យ គណបក្ស Move Forward បោះចោលគោលនយោបាយមួយនេះផងដែរ។

ប្រភព Bangkok Post ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img