ការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុង Gaza បានសម្លាប់ជនជាតិប៉ាឡេស្ទីន 20 នាក់ និងរបួស 150 នាក់ ដែលកំពុងតម្រង់ជួរ សម្រាប់ជំនួយស្បៀងអាហារ កាលពីថ្ងៃទី25 ខែមករា ដោយក្រសួងសុខាភិបាលតំបន់ហ្គ ហ្សា បានហៅថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម”។យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នេះ។ គណៈកម្មាធិការតាមដានកងកម្លាំងជាតិ និងឥស្លាម ដែល
ជាសម្ព័ន្ធនៃក្រុមសកម្មប្រយុទ្ធនិងក្រុមនយោបាយ បាននិយាយថា កងកម្លាំងអ៊ីស អែល បានកំណត់គោលដៅលើជនស៊ីវិល ដែលកំពុងរង់ចាំជំនួយសង្គ្រោះ។
មនុស្សរាប់ សិបនាក់បានស្លាប់ និងរងរបួស នៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍។អ្នកស្រុកបាននិយាយថា នៅភាគខាងត្បូងក្រុមរថក្រោះអីស្រាអែល បានវាយលុកតំបន់ជុំវិញមន្ទីរពេទ្យចំនួនពីរ ក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ដោយបង្ខំឱ្យមនុស្សផ្លាស់ទីលំនៅសម្រាប់សុវត្ថិភាព។នៅភាគខាងជើង មន្ត្រីអង្គការសុខភាពពិភពលោកបានពណ៌នាស្ថានភាពអាហារថា ជា”គួរឱ្យរន្ធត់” ហើយបុគ្គលិកមនុស្សធម៌បាននិយាយថា ការចែកចាយជំនួយដ៏កម្រត្រូវបានប្រមូល ដោយមនុស្សអស់សង្ឃឹម។ភាគច្រើននៃប្រជាជន 2.3 លាននាក់នៅហ្គាហ្សាស្គ្រីប ឥឡូវនេះត្រូវបានច្របាច់ចូលទៅក្នុងតំបន់ Khan Younis និងទីក្រុងនៅភាគខាងជើង និងភាគខាងត្បូង បន្ទាប់ពីត្រូវបានបណ្ដេញចេញពីពាក់កណ្ដាល ភាគខាងជើងនៃហ្គាហ្សា កាលពីដើមនៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែល ឥឡូវនេះនៅក្នុងខទី របស់ខ្លួនមន្ត្រីសុខាភិបាលហ្គហ្សាបាននិយាយថា យ៉ាងហោចណាស់ មានជន ជាតិប៉ាឡេស្ទីន 50 នាក់ ត្រូវបានសម្លាប់ ក្នុង រយៈពេល 24 ម៉ោងចុងក្រោយនេះ នៅ Khan Younis ដែលអ៊ីស្រាអែលបានផ្លាស់ប្ដូរ ប្រតិបត្តិការយោធាពេញទំហឹង បន្ទាប់ពីបាន ចាប់ផ្ដើមដកកងកម្លាំងចេញពីតំបន់ភាគខាង ជើង ដែលខ្លួននិយាយថា ឥឡូវនេះអ៊ីស្រាអែលគ្រប់គ្រងបានភាគច្រើនអ៊ីស្រាអែលបានបញ្ចេញសង្គ្រាមរបស់ខ្លួន ដើម្បីលុបបំបាត់ក្រុមហាម៉ាស បន្ទាប់ពីពួកសកម្មប្រយុទ្ធបានសម្រុកចូលតាមរបងព្រំដែន នៅក្នុងការលុកលុយដ៏តក់ស្លុតមួយ ចូលទៅក្នុងទីប្រជុំជននិងមូលដ្ឋានក្បែរនោះរបស់អ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា ដោយបានសម្លាប់មនុស្ស 1,200 នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល 240 នាក់ នេះបើយោងតាមតួលេខរបស់អី ស្រាអែល។
យោធាអ៊ីស្រាអែលបាននិយាយ “ថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធនៅ តំបន់ហ្គាហ្សាជាង 9,000 នាក់ និង បានបាត់បង់ទាហាន 220 នាក់នៅក្នុងសង្គ្រាមដែលមានរយៈពេល 3-1/2 ខែ។ ក្រុមហាម៉ាសបានច្រានចោលតួរលេខរបស់អ៊ីស្រាអែលលើការស្លាប់របស់ពួកសកម្មប្រយុទ្ធ៕



ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




