23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

លោក Marcos និយាយថា មិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ទេ ដើម្បីគេចពីជម្លោះ

- Advertisement -spot_img

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយថា លោកមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ឡើយ ហើយ បានរំលឹកឡើងវិញថា ប្រទេសរបស់លោក បានប្តេជ្ញាចិត្ត ចំពោះគោលនយោបាយចិន តែមួយ ដែលជាការឆ្លើយតបទៅនឹងការខឹងសម្បាររបស់ប្រទេសចិន ដែលហ្វីលីពីនបានអបអរសាទរ អ្នកឈ្នះការបោះឆ្នោត របស់តៃវ៉ាន់។ លោក Marcos បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍GMA News TV ដែលចាក់ផ្សាយកាលពីថ្ងៃទី២៣ ខែមករាការអធិប្បាយអបអរសាទររបស់គាត់ចំពោះលោក Lai Ching-te កាលពីដើមខែនេះ ជាប្រធានាធិបតី គ្រាន់តែជា “ការគួរសម”។

គោលនយោបាយចិនតែមួយនៅតែមាន។ យើងបានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយយ៉ាងតឹងរ៉ឹងនិងប្រកបដោយមនសិការចាប់តាំងពីយើងបានអនុម័តវា។ យើងមិនគាំទ្រឯករាជ្យភាព
របស់តៃវ៉ាន់ទេ។ តៃវ៉ាន់ គឺជាខេត្តមួយរបស់ ចិន។ សារអបអរសាទរនេះ បានទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំង ពីប្រទេសចិនដោយអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់លោក Marcos កាលពីសប្តាហ៍មុនឱ្យអានសៀវភៅបន្ថែមទៀត ដើម្បីយល់ឱ្យបានត្រឹមត្រូវអំពីបញ្ហាខាងក្នុង និងខាងក្រៅនៃបញ្ហាតៃវ៉ាន់។ នោះបានជំរុញឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ដែលបានរិះគន់មន្ត្រីចិន ចំពោះការនិយាយក្នុងកម្រិតទាប និងអសុរោះ។

លោក Marcos បានថ្លែងថា លោក គឺដើម្បី សន្តិភាព និងមិនចង់បានជម្លោះនៅក្នុង តំបន់។ ហ្វីលីពីន និងចិនបានឈានមុខគ កាលពីឆ្នាំមុន ស្របពេលជាមួយលោក Marcos បានធ្វើការផ្លាស់ប្តូរដើម្បីការពារ សម្ព័ន្ធមិត្តអាមេរិក រួមទាំងការពង្រីកមូល
ដ្ឋានទ័ពអាមេរិកផងដែរ។ ប្រទេសចិនបាន មើលឃើញថា ជាការញុះញង់ និងជាផ្នែក នៃបញ្ហាប្រឈមរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះគោលនយោបាយតៃវ៉ាន់របស់ប្រទេសចិន។ ហ្វីលីពីន និងតៃវ៉ាន់ មានទំនាក់ទំនង ក្រៅផ្លូវការ ខណៈទាំងពីររក្សាការិយាល័យ សេដ្ឋកិច្ច និងវប្បធម៌ នៅទីក្រុងតៃប៉ិ ហើយត្រូវបានបម្រើជាស្ថានទូតនៅទីក្រុងម៉ានីល ជាក់ស្ដែង៕

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img