23.1 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

យន្តហោះមួយគ្រឿងបានឆាបឆេះនៅអាកាសយានដា្ឋន Haneda ក្នុងទីក្រុងតូក្យូយន្តហោះដឹកអ្នកដំណើរ ១ គ្រឿងរបស់ ប្រទេសជប៉ុនបានឆេះ

- Advertisement -spot_img

កាលពីយប់ថ្ងៃអង្គារនៅពេលដែលវាកំពុងចុះចតលើផ្លូវរត់ ក្នុងអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ ប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា អ្នកដំណើរទាំងអស់ និងក្រុមអាកាសយានិក ត្រូវបានជម្លៀសចេញពីយន្តហោះដែលឆេះនោះដោយសុវត្ថិភាព រូបភាពតាមទូរទស្សន៍បានបង្ហាញថា អណ្ដាតនិងតួយន្តភ្លើងបានឆាបឆេះចេញពីបង្អួច ហោះរបស់ក្រុមហ៊ុន Japan Airlines ខណៈដែលក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់ ប្រព័ន្ធ ផ្សព្វផ្សាយរបស់ជប៉ុន បានរាយការណ៍ថាយន្តហោះនេះបានចុះចតនៅឯអាកាសយានដ្ឋាន Haneda បន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋាន Shin-Chitose នៅកោះ Hokkaido ដែលស្ថិតនៅចម្ងាយជាង១.២០០ គីឡូម៉ែត្រភាគខាងជើងទីក្រុងតូក្យូ ដោយមានអ្នកដំណើរ និងក្រុមអាកាសយា និកសរុបចំនួន ៣៧៩ នាក់។

ទូរទស្សន៍ NHK របស់ជប៉ុន បានរាយការណ៍ថា យន្តហោះនេះបានបុក ជាមួយយន្តហោះរបស់ឆ្មាំ ល្បាតសមុទ្រជប៉ុន ១គ្រឿង និងថា មនុស្ស ៥ នាក់ ក្នុងចំណោម ៦ នាក់ដែលជិះនៅ លើយន្តហោះឆ្មាំល្បាតសមុទ្រជប៉ុននោះបានស្លាប់។ ក្រុមប្រឹក្សាដឹកជញ្ជូនសុវត្ថិភាពរបស់ ប្រទេសជប៉ុន (JTSB) បានដឹកនាំការស៊ើប អង្កេត ដោយមានការចូលរួមពីភ្នាក់ងារនៅប្រទេសបារាំង ជាកន្លែងដែលយន្តហោះនេះ ត្រូវបានសាងសង់ និងចក្រភពអង់គ្លេស ដែលជាកន្លែងផលិតម៉ាស៊ីន Rolls-Royce ចំនួនពីរ។ អ្នកជំនាញបានព្រមានថា វាលឿន ពេកក្នុងការកំណត់មូលហេតុ ហើយគ្រោះ ថ្នាក់ភាគច្រើន គឺបណ្ដាលមកពីកត្តាការប៉ះទង្គិច។

ប៉ុន្តែអ្នកស៊ើបអង្កេតត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងស្វែងយល់ពីការណែនាំដែលត្រូវបានផ្ដល់ ដោយអ្នកបញ្ជយន្តហោះទាំងពីរ រួមជាមួយការពិនិត្យលម្អិតអំពីប្រព័ន្ធយន្តហោះ និងអាកាសយានដ្ឋាន។មន្ត្រីក្រសួង បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី2 ខែមករាថា យន្តហោះ A350 កំពុងព្យាយាមចុះចត ពេលដែលវាបានបុកជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្រBombardierDash-8កិច្ចការដំបូងមួយក្នុងចំណោមភារកិច្ច ការសង្គ្រោះឧបករណ៍ថតចម្លង ប្រអប់ខ្មៅជាមួយទិន្នន័យហោះហើរ និងការ ថតសំឡេងរបស់កាប៊ីនយន្តហោះ។ លោកPaul Hayes នាយកផ្នែកសុវត្ថិភាពអាកាសចរណ៍នៅក្រុមហ៊ុនប្រឹក្សាយោបល់ ដែលមាន មូលដ្ឋាន នៅចក្រភពអង់គ្លេស Ascend by Cirium បាននិយាយថា “សំណួរជាក់ស្តែ ងមួយ គឺថា តើយន្តហោះឆ្មាំឆ្នេរសមុទ្រស្ថិត នៅលើផ្លូវរត់ ហើយប្រសិនបើដូច្នេះហេតុអ្វី” ការបុកគ្នានេះ គឺជាឧបទ្ទវហេតុដ៏សំខាន់ដំបូង ដែលពាក់ព័ន្ធនឹងយន្តហោះ Airbus A350 ជាយន្តហោះដឹកអ្នកដំណើរដែលមាន ម៉ាស៊ីនភ្លោះឈានមុខគេរបស់អឺរ៉ុប ដែលបាន ដំណើរការតាំងពីឆ្នាំ 2015 មក៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img