23.1 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

មេដឹកនាំ Houthi គំរាមវាយប្រហារ នាវាចម្បាំងអាមេរិក បើក្រុងវ៉ាស៊ីន តោនតម្រង់គោលដៅលើយេម៉ែន

- Advertisement -spot_img

មេដឹកនាំក្រុម Houthi របស់ប្រទេសយេម៉ែនបានព្រមានកាលពីថ្ងៃទី20 ខែធ្នូថា ពួកគេនឹងវាយប្រហារនាវាចម្បាំងអាមេរិក បើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះត្រូវបានវាយប្រហារដោយទីក្រុងវ៉ាស៊ីនតោន ដែលបាន
បង្កើតកងកម្លាំងចម្រុះជាតិសាសន៍ ដើម្បីប្រឆាំងការវាយប្រហាររបស់ពួក Houthi លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ក្រុមHouthiដែលគ្រប់គ្រងទឹកដីដ៏ច្រើនក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំកាលពីខែមុនបានបញ្ជូនយន្តហោះដ្រូន និងមីស៊ីលទៅកាន់នាវាអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ដោយខ្លួននិយាយថាឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្គ្រីប។

គំនិតផ្តួចផ្ដើមផ្នែកសន្តិសុខដឹកនាំដោយអាមេរិក មានប្រទេស១០ផ្សេងទៀតចូលរួម ភាគច្រើនជាប្រទេសរបស់អង្គការណាតូ ដើរល្បាតនៅសមុទ្រក្រហម ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹង ការវាយប្រហាររបស់ Houthi នាពេលអនាគត។ លោក al-Houthi បាននិយាយនៅក្នុងសន្ទរកថាតាមទូរទស្សន៍ របស់អាមេរិកមកលើប្រទេសរបស់យើង នឹងរាល់គោលដៅត្រូវកំណត់ជាគោលដៅដោយពួកយើង ហើយយើងនឹងធ្វើឱ្យនាវាចម្បាំង ផលប្រយោជន៍និងនាវាចរណ៍របស់អាមេរិក ក្លាយជាគោលដៅសម្រាប់មីស៊ីល យន្តហោះដ្រូន និងប្រតិបត្តិការយោធារបស់យើង។

វិបត្តិនៅសមុទក្រហមបានរីកធំឡើង ចេញពីសង្គ្រាមរវាងអីស្រាអែល និងក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនដែលកំពុងកាន់អំណាចនៅហ្គាហ្សា ដែលជាជម្លោះចុងក្រោយនៅមជ្ឈិមបូព៌ា ដើម្បីរុញច្រានអាមេរិក និងសម្ព័ន្ធមិត្ត ប្រឆាំងមហាអំណាចក្នុងតំបន់អឺរ៉ង់ និងក្រុមជីវពលអារ៉ាប់។ ប្រូកស៊ីអ៊ីរ៉ង់ រួមទាំងក្រុមហ៊ូទី និងហេសបូឡា លីបង់ បានបាញ់គ្រាប់រុំក្ដោតទៅលើអ៊ីស្រាអែល ចាប់តាំងពីជម្លោះបានចាប់ផ្តើម។ ក្រុមឧទ្ទាម Hout his បានបង្កើនការវាយប្រហារនៅស មុទ្រក្រហម ដោយគម្រាមកំណត់គោលដៅ លើកប៉ាល់ទាំងអស់ ដែលធ្វើដំណើរទៅកាន់ ប្រទេសអ៊ីស្រាអែល និងព្រមានក្រុមហ៊ុនដឹក ជញ្ជូន ប្រឆាំងនឹងការដោះស្រាយជាមួយ កំពង់ផែអ៊ីស្រាអែល។

ការវាយប្រហារបាន រំខានដល់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលតភ្ជាប់អឺរ៉ុប និងអាមេរិកខាងជើងជាមួយអាស៊ី តាម រយៈព្រែកជីក Suez បណ្ដាលឱ្យថ្លៃដឹក ជញ្ជូនកុងតឺន័រកើនឡើងយ៉ាងខ្លាំង នៅពេល ដែលក្រុមហ៊ុនស្វែងរកការដឹកជញ្ជូនទំនិញតាមមធ្យោបាយផ្សេង ដែលចំណាយពេល យូរជាងនេះ ហៅកាត់ថា Operation Prosperity Guardian ចក្រភពអង់គ្លេស បា រ៉ែន កាណាដា ដាណឺម៉ាក បារាំង អ៊ីតាលី ហូ · ឡង់ ន័រវែស សីស្ហែល និងអេស្ប៉ាញ រួម ជាមួយអាមេរិក នឹងធ្វើការល្បាតរួមគ្នានៅស មុទ្រក្រហមភាគខាងត្បូង និងឈូងសមុទ្រ Aden ដែលនៅជាប់គ្នា។

លោក al-Houthi បាននិយាយថា “ដរាបណាជនជាតិអាមេរិកចង់ចូលក្នុងសង្គ្រាមដោយផ្ទាល់ជាមួយយើង ពួកគេគួរតែដឹងថា យើងមិនមែនជាអ្នកដែល ខ្លាចពួកគេទេ ហើយថា ពួកគេកំពុងប្រឈមមុខនឹងប្រជាជនទាំងមូល”។លោកបានព្រមានជនជាតិអាមេរិកពីការបញ្ជូនទាហានទៅប្រទេសយេម៉ែន ដោយនិយាយថា ពួកគនឹង«ប្រឈមទៅនឹងអ្វីដែលធ្ងន់ធ្ងរជាងការប្រឈមមុខក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ្វីដែលពួកគេរងគ្រោះនៅប្រទេសវៀតណាម»៕

ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img