23.1 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ពិភពលោកកំពុងរង់ចាំអាមេរិក ខណៈដំណោះស្រាយរបស់កុម ប្រឹក្សាសន្តិសុខស្តីពីហ្គាហ្សាជាប់គាំង

- Advertisement -spot_img

ក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃទី21 ខែធ្នូ នេះ នឹងព្យាយាមម្ដងទៀត ដើម្បីអនុម័តដំណោះស្រាយ ដែលអំពាវនាវឱ្យបញ្ឈប់ ការប្រយុទ្ធគ្នា រវាងអីស្រាអែល និងក្រុមហា ម៉ាស បន្ទាប់ពីកិច្ចប្រឹងប្រែងពីមុនគ្មានលទ្ធ ផល។ ជម្លោះការទូតនៅទីស្នាក់ការ UN បណ្ដាលឱ្យការបោះឆ្នោត ត្រូវបានពន្យារ ពេលម្ដងទៀត កាលពីថ្ងៃពុធ។ អេមីរ៉ាតអា រ៉ាប់រួម កំពុងឧបត្ថម្ភសេចក្តីព្រាងដំណោះ ស្រាយលើជម្លោះ ដើម្បីទទួលបានការ សម្របសម្រួល នេះបើយោងតាមសេចក្ដី ព្រាងច្បាប់។

សេចក្តីព្រាងបានអំពាវនាវ ឱ្យមាន “ការផ្អាកជាបន្ទាន់នៃអរិភាព ដើម្បី អនុញ្ញាតឱ្យមានការចូលប្រើប្រាស់មនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការ រារាំង និងសម្រាប់ជំហានបន្ទាន់ឆ្ពោះទៅរក ការបញ្ឈប់អរិភាពដោយចីរភាព”។ឯកអគ្គរដ្ឋទូតរបស់ UAE លោក Lana ZakiNusseibeh បាននិយាយថា ប្រទេសនានាកំពុងចូលរួមក្នុងកម្រិតខ្ពស់នៃការទូត ប៉ុន្តែបើរឿងនេះបរាជ័យ នោះយើងនឹងនៅតបន្តការព្យាយាមទៀត។ ក្រុមប្រឹក្សាដែលមានសមាជិកចំនួន 15 ប្រទេសបាននិងកំពុងពុះពារជាច្រើនថ្ងៃ ដើម្បីស្វែងរកមូលដ្ឋានរួមលើដំណោះស្រាយ ដែលជាការបោះឆ្នោតមួយត្រូវបានរុញច្រានមកវិញជាច្រើនដង ចាប់តាំងពីថ្ងៃចន្ទ។ អ៊ីស្រាអែលដែលគាំទ្រដោយអាមេរិក ដែលជាសមាជិកក្រុម ប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ ដែលមានសិទ្ធិ ប្រើវេតូ បានប្រឆាំងនឹងពាក្យថា “បទឈប់ បាញ់” ហើយទីក្រុងវ៉ាស៊ីនតោនបានប្រើវេតូ ២ដង ដើម្បីរារាំងដំណោះស្រាយ។

ប្រភព ការទូតមួយ បាននិយាយថា ការពន្យារពេលចុងក្រោយនេះ គឺតាមសំណើរបស់អាមេរិក។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក BenjaminNetanyahu បាននិយាយកាលពីថ្ងៃពុធថានឹងមិនមានបទឈប់បាញ់នៅតំបន់ Gazaរហូតការលុបបំបាត់ចោលក្រុមហាម៉ាស ។ លោក Richard Gowan អ្នកវិភាគ International Crisis Group បាននិយាយថា “មនុស្សគ្រប់គ្នានៅទីក្រុងញូវយ៉កនៅតែ រង់ចាំសេតវិមាន។ មានស្មារតីរឹងមាំថាប្រធានាធិបតីអាមេរិក Joe Biden នឹងធ្វើ ការសម្រេចចិត្តចុងក្រោយ លើបញ្ហានេះ។លោកGowan បាននិយាយថាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield “បានធ្វើការយ៉ាងលំបាកនៅក្នុងប្រព័ន្ធអាមេរិក សម្រាប់ កិច្ចព្រមព្រៀងមួយនេះ”។ «ប៉ុន្តែប្រសិនបើអ៊ីស្រាអែលបន្តប្រឆាំងនឹងដំណោះស្រាយនោះ លោក Biden នៅតែអាចសម្រេចចិត្តរារាំងវាបាន»៕

ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img