ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃ ទី19 ខែធ្នូនេះថា មនុស្សជាង 100 នាក់បានស្លាប់ នៅក្នុងការរញ្ជួយដីពេលយប់នៅ ខេត្ត Gansu ភាគពាយព្យប្រទេសចិន។ ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា មនុស្សច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំង។ យោងតាម CCTV មនុស្ស 11 នាក់ ក៏បានស្លាប់ និងជាង 100នាក់ទៀតរងរបួសនៅក្នុងទីក្រុង Haidongក្នុងខេត្ត Qinghai ជិតខាង។
ទីភ្នាក់ងារ ព័ត៌មានរដ្ឋ Xinhua បាននិយាយថា គ្រោះ រញ្ជួយដីនេះបានបណ្តាលឱ្យខូចខាតយ៉ាង ធំ រួមទាំងផ្ទះដួលរលំ ហើយមនុស្សរត់ទៅទី សុវត្ថិភាព។ ការងារជួយសង្គ្រោះកំពុងដំណើរ ការនៅព្រឹកថ្ងៃអង្គារនេះ ដោយប្រធានាធិបតី ចិនលោក Xi Jinping បានអំពាវនាវឱ្យ មានកិច្ចប្រឹងប្រែងទាំងអស់ នៅក្នុងការងារ ស្វែងរក និងសង្គ្រោះ គ្រោះរញ្ជួយដីក ម្រិត ៥.៩រ៉ិចទ័រ ដោយការវាស់ស្ទង់ពីភូមិ សាស្ត្រអាមេរិក បានវាយប្រហារនៅខេត្ត Gansu ក្បែរព្រំដែនជាមួយខេត្ត Qinghai ដែលទីក្រុង Haidong ស្ថិតនៅ គ្រោះ។រញ្ជួយដីមានចម្តាយប្រហែល100គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Lanzhou របស់ខេត្ត Gansu Xinhua បានរាយ ការណ៍ពីការរញ្ជួយដីនេះថា មានកម្រិត 6.2 វ៉ិចទ័រ។
យោងតាម USGS បានឱ្យដឹងការរញ្ជួយដីបានវាយប្រហារក្នុងជម្រៅ10 គីឡូម៉ែត្រ នៅម៉ោង 11.59 នាទីយប់ ម៉ោងក្នុងតំបន់ កាលពីថ្ងៃចន្ទ – ស៊ីនហួរ បានរាយការណ៍ថា ក្រុមមន្ត្រីបានចាប់ផ្ដើ មការឆ្លើយតបជាបន្ទាន់មួយ និងបានបញ្ជូន បុគ្គលិកជួយសង្គ្រោះទៅកាន់តំបន់នោះ បន្ទាប់ពីមានការរញ្ជួយ ហើយមេដឹកនាំ ខេត្តក៏កំពុងធ្វើដំណើរទៅកាន់ទីនោះផងដែរ។
ការរញ្ជួយដីមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិនទេ។ កាលពីខែសីហា គ្រោះ រញ្ជួយដីកម្រិត ៥.៤វ៉ិចទ័រ បានវាយប្រហារភាគខាងកើតប្រទេសចិន ដោយបានបណ្តាលឲ្យមនុស្ស ២៣នាក់រងរបួស និងដួលរលំអគាររាប់សិបខ្នង។ កាលពីខែកញ្ញាឆ្នាំ2022 គ្រោះរញ្ជួយដីកម្រិត 6.6 វ៉ិចទ័របានវាយប្រហារខេត្ត Sichuan បណ្តាលឲ្យមនុស្សជិត 100 នាក់ស្លាប់។ ការរញ្ជួយ ដីកម្រិត 7.9 រិចទ័រក្នុងឆ្នាំ 2008 បានធ្វើឱ្យ មនុស្សជាង 87,000 នាក់បានស្លាប់ ឬបាត់ ខ្លួន រួមទាំងសិស្សសាលាចំនួន 5,335 នាក់ផងដែរ៕



ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក




