30 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

កិច្ចប្រជុំគណៈកម្មាធិការនាយកនៃគណបក្សខ្មែររួបរួមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណៈបក្ស

- Advertisement -spot_img

នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ ទី ១៥ ខែធ្នូ ឆ្នាំ២០២៣ គណបក្សខ្មែររួបរួមជាតិ បានកោះប្រជុំគណៈកម្មាការអចិន្ត្រៃយ៍ និងគណៈកម្មការនាយក ដើម្បីផ្លាស់ប្តូរក្បាលម៉ាស៊ីន នៃអគ្គលេខាធិការដ្ឋានថ្មី ការផ្លាស់ប្តូរសមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងការផ្លាស់ប្តូរអគ្គលេខាធិការរងផងដែរ ការប្រជុំនេះគឺមានការចូលរួម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ផ្ទាល់ ។ កិច្ចប្រជុំគណៈកម្មាការនាយកបាន បោះឆ្នោតសម្រេច ដូចខាងក្រោម ៖

១-តែងតាំង លោក ញឹក ប៊ុនឈី ជាអគ្គលេខាធិការគណបក្ស
២- តែងតាំងលោក រ័ត្ន ផុន ជាអាគ្គាធិការ គណបក្ស
៣-តែងតាំងលោក សៀន សឿង ជាអគ្គលេខាធិការរង និងជាសមាជិកគណៈកម្មាការអចិន្ត្រៃយ៍
៤-តែងតាំងលោក រុន មាត្រា ជាអគ្គលេខាធិការរង លើមុខងារបន្ថែម

ឆ្លៀតក្នុងឱ្យកាសនេះ លោកប្រធាន ញឹក ប៊ុនឆៃ ក៏បានមានប្រសាសន៍ថា គណបក្សខ្មែររួបរួមជាតិ បានគ្រោងរៀបចំវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យ៉ាងយូរក្នុង ពាក់កណ្តាលខែមករា ឆ្នាំ ២០២៤ ខាងមុខនេះឱ្យបានរួចរាល់នូវមេរៀនបណ្តុះបណ្តាល ដោយលោកប្រធានបានបញ្ជាក់ពីគោលបំណងនៃ ការបណ្តុះបណ្តាលនេះថា គឺដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ ឱ្យទទួលបាននូវសមត្ថភាពពេញលេញ និងមានប្រសិទ្ធភាពការងារទាំងអស់គ្នា ជាពិសេសគឺឈានដល់ការបណ្តុះបណ្តាលឱ្យដល់គ្រប់ឃុំ-សង្កាត់ ឬភូមិទៀតផង លើសពីនេះលោកប្រធានបានមានប្រសាសន៍បន្ថែមទាក់ទិននឹងការបង្កើតឱ្យមានកញ្ចប់ថវិកា សង្គមកិច្ចគណបក្ស ដើម្បីជួយគាំទ្រដល់ សមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធថ្នាក់មូលដ្ឋាននៅពេលមានបញ្ហា មរណភាព ឬអគ្គីភ័យឆេះផ្ទះជាដើម។

ជាចុងក្រោយលោកប្រធាន ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់ដឹកនាំគណបក្សដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងអង្គប្រជុំនេះ ហើយលោកប្រធានក៏បានអញ្ជើញថ្នាក់ដឹកនាំទាំងអស់ពិសារអាហារសាមគ្គី និងជូនពរឱ្យថា្នក់ដឹកនាំ ជួបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡើយ។

ដោយគិរីដងរែគ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img