-អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថារុស្ស៊ីកំពុង មើលឃើញពីការធ្លាក់ចុះនៃការគាំទ្រផ្នែកយោធា របស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនខណៈទីក្រុងកៀវកំពុងបរាជ័យនៅលើសមរភូមិ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថៃ្ងព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

-រដ្ឋមន្ត្រីការពារជាតិនៃប្រទេសកូរ៉េខាងត្បូងបានចេញមុខប្រើសម្តីព្រមានធ្ងន់ៗ ដាក់កូរ៉េខាងជើង ប្រសិនបើប្រទេសជិតខាងខ្លួនមួយនេះ ហ៊ានធ្វើសកម្មភាពគ្មានការគិតគូរវែងឆ្ងាយណាមួយ។

-ទោះបីជាគណៈរដ្ឋមន្ត្រីថៃ បានដុតដៃដុតជើងជំរុញឲ្យគ្រប់ភាគីគិតគូអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក៏ដោយ ក៏ នៅពេលនេះការចរចារនៅក្នុងចំណោមអ្នកពាក់ព័ន្ធហាក់ ដូចជាប្រទាំងប្រទេសខ្លាំង ដែលនាំឲ្យការចរចារកំពុងស្ថិតនៅក្នុងស្ថានភាពតឹង តែង។ ខាងរដ្ឋាភិបាលស្នើឱ្យដំឡើងប្រមាណជា២,៣% ខណៈដែលខាងវិស័យឯកជនព្រួយបារម្ភថា ការស្នើនេះអាចនឹងបង្កហានិភ័យដល់ អាជីវកម្មរបស់ពួកគេ។

-ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយ និស្តវៀតណាម បានយល់ព្រមកសាងជោគវាសនាអនាគតរួម ចិន-វៀតណាម ក៏ដូចជាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីប្រមាណ៣៦ឯក សារ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យ ទាំងសន្តិសុខ ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួននៅថ្ងៃទី១២ ខែធ្នូ បានពិនិត្យមើលឡើងវិញ រួចហើយនូវកញ្ចប់ថវិកាសង្គ្រោះចំនួន៤ពាន់៧រយលានដុល្លាររបស់ប្រទេសបង់ក្លាដែស ហើយបានសម្រេចផ្ដល់មូលនិធិជិត៦៩០ លានដុល្លារនៃកញ្ចប់ថវិកាសង្គ្រោះនេះជួយដល់ប្រទេសនេះ។ សកម្មភាពដូចគ្នានេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ បានសម្រេចដក មូលនិធិប្រហែល៣៣៧លានដុល្លារ ពីកញ្ចប់ថវិកាសង្គ្រោះប្រហែល៣ពាន់លានដុល្លារ ជួយដល់ប្រទេសស្រីលង្កា។ នេះបើតាមការ ចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ដោយគិរីដងរែក




