30 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ប៉ូលិសអ៊ីស្រាអែលនិយាយថាបុគ្គលិកសន្តិសុខអ៊ីស្រាអែល ៦ នាក់បានរងរបួសក្នុងការបាញ់ប្រហារនៅជិតក្រុងហ្សេរុយសាឡឹម

- Advertisement -spot_img

យោងតាមប៉ូលិសអ៊ីស្រាអែល បានឱ្យដឹងថា បុគ្គលិកសន្តិសុខអ៊ីស្រាអែល ប្រាំមួយនាក់បានរងរបួស រួមទាំងមនុស្សម្នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារដោយការបាញ់ប្រហារមួយនៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយនៅភាគខាងត្បូងនៃទីក្រុងហ្សេរុយសាឡឹម។
ប៉ូលិសបាននិយាយថា មនុស្សបីនាក់បានមកដល់រថយន្តនៅប៉ុស្តិ៍ត្រួតពិនិត្យ ហើយបានបើកការបាញ់ប្រហារទៅលើមន្ត្រីដែលឈរជើងនៅទីនោះ។ ប៉ូលិសបាននិយាយថាអ្នកវាយប្រហារបីនាក់ត្រូវបានបាញ់សម្លាប់។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសបានឲ្យដឹងថា ជនស៊ីវិលពីរនាក់ផ្សេងទៀតបានរងរបួសស្រាល ហើយត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។
ប៉ូលិសបានបញ្ចេញរូបថតកាំភ្លើងដៃពីរដើម និងកាំភ្លើងM-16 មួយដើមដែលពួកគេនិយាយថាត្រូវបានគេប្រើក្នុងការវាយប្រហារ។

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img