សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) កំពុងជំរុញសហគមន៍អន្តរជាតិឱ្យធ្វើអន្តរាគមន៍ និងការពារជនស៊ីវិល ក៏ដូចជាក្រុមគ្រូពេទ្យពីការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍កើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានទទួលស្គាល់ថាបានកំណត់គោលដៅរថយន្តសង្គ្រោះបន្ទាន់នៅក្នុងក្បួនរថយន្តពេទ្យនៅជិតមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង Gaza កាលពីថ្ងៃសុក្រ។ យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅទីក្រុងហ្គាហ្សាបានឱ្យដឹងថា មនុស្ស 15 នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ ហើយ 60 នាក់ផ្សេងទៀតបានរងរបួស។អ៊ីស្រាអែលបានអះអាងថាខ្លួនបានកំណត់គោលដៅរថយន្តសង្គ្រោះបន្ទាន់ព្រោះ វាត្រូវបានក្រុមហាម៉ាសប្រើ។ទន្ទឹមនឹងនេះ PRCS បាននិយាយថា ការវាយប្រហារដោយផ្ទាល់បានបុករថយន្តសង្គ្រោះរបស់ក្រសួងសុខាភិបាល និងខូចខាតរថយន្តមួយគ្រឿងទៀតដែលជាកម្មសិទ្ធិរបស់ PRCS ដែលកំពុងដឹកស្ត្រីរងគ្រោះអាយុ 35 ឆ្នាំម្នាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍បាននិយាយថា”[PRCS]សង្កត់ធ្ងន់ថាការកំណត់គោលដៅបុគ្គលិកពេទ្យដោយចេតនាបង្កើតជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងជាឧក្រិដ្ឋកម្មសង្គ្រាម” ដោយបន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិករថយន្តសង្គ្រោះ PRCS បួននាក់ពេលកំពុងបំពេញបេសកកម្ម របួសបុគ្គលិក និងអ្នកស្ម័គ្រចិត្ត 21 នាក់និងបានរុញរថយន្តសង្គ្រោះ ចំនួនប្រាំបីគ្រឿងលែងដំណើរការតាំងពីថ្ងៃទី ៧ ខែ តុលា។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




