កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានផ្សព្វផ្សាយព័ត៌មានថ្មីអំពីស្ថានភាពចំណាប់ខ្មាំង និងអ្នកដែលបាត់ខ្លួនដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន បន្ទាប់ពីការវាយប្រហារដ៏សាហាវឃោរឃៅ និងគួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេកាលពីថ្ងៃទី 7 ខែតុលា។IDF និយាយថា ចំណាប់ខ្មាំងភាគច្រើននៅរស់។ចំណាប់ខ្មាំងជាង 20 នាក់មានអាយុក្រោម 18 ឆ្នាំ ខណៈដែល 10-20 នាក់មានអាយុលើសពី 60 ឆ្នាំហើយវាមិនច្បាស់ថាតើចំណាប់ខ្មាំងសរុបប៉ុន្មាននាក់ត្រូវបានចាប់ខ្លួននៅហ្គាហ្សា។IDF បាននិយាយថាចំនួនអ្នកបាត់ខ្លួនមានចន្លោះពី 100 ទៅ 200 នាក់ ខណៈដែលអ្នកនាំពាក្យរបស់កងពលយោធារបស់ក្រុមហាម៉ាសគឺក្រុម Al-Qassam Brigades បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយកាលពីថ្ងៃចន្ទថាចំនួនយ៉ាងហោចណាស់មានចន្លោះពី 200 ទៅ 250 ។
អ្នកនាំពាក្យ Abu Obaida បាននិយាយថាកងពលតូចAlQassamបានចាប់ចំណាប់ខ្មាំងប្រហែល200នាក់ខណៈដែលនៅសល់ត្រូវបានឃុំខ្លួនដោយ “ទម្រង់សកម្មប្រយុទ្ធ”ផ្សេងទៀតនៅក្នុងហ្គាហ្សាដោយបន្ថែមថាវាមិនអាចកំណត់ចំនួនចំណាប់ខ្មាំងពិតប្រាកដបានទេដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាបន្តបន្ទាប់។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




