21.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

ទីក្រុងញូវយ៉កបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង

- Advertisement -spot_img

ញូវយ៉កៈ ភ្លៀងធ្លាក់យ៉ាងគំហុកពេញមួយសប្តាហ៍ជាបន្តបន្ទាប់ភាគច្រើនបាននាំមកនូវទឹកជំនន់ភ្លាមៗដល់ទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រ ដោយសេវារថភ្លើងក្រោមដីមិនអាចដំណើរការបាន ជន់លិចផ្ទះល្វែងទាំងស្រុងនិងបង្វែរផ្លូវមួយចំនួនទៅជាបឹងតូចៗ។

ភ្លៀងធ្លាក់ស្ទើរតែប្រាំបីអ៊ីញ (20 សង់ទីម៉ែត្រ) ក្រុមអ្នកព្យាករណ៍បាននិយាយថា ប៉ុន្មានអ៊ីញផ្សេងទៀតអាចធ្លាក់ចុះនៅក្នុងតំបន់ មុនពេលប្រព័ន្ធព្យុះបានរុញច្រានចេញទៅកាន់សមុទ្រនៅថ្ងៃសុក្រ។

អភិបាលក្រុងញូវយ៉ក Kathy Hochul បានព្រមានអំពីទឹកជំនន់ “គំរាមកំហែងដល់អាយុជីវិត” និងបានប្រកាសភាពអាសន្នសម្រាប់ទីក្រុងញូវយ៉ក កោះឡុង និងជ្រលង Hudson ។ ទាហានឆ្មាំជាតិមួយចំនួនត្រូវបានដាក់ពង្រាយដើម្បីសំរាប់ជួយសង្រ្គោះ។

យោងតាមទីភ្នាក់ងារដឹកជញ្ជូន Metropolitan បានឱ្យដឹងថា ទឹកជំនន់បណ្តាលឱ្យមានការរំខានយ៉ាងសំខាន់ដល់ប្រព័ន្ធរថភ្លើងក្រោមដីរបស់ទីក្រុងញូវយ៉ក និងសេវារថភ្លើងក្រោមដី Metro North ។ ខ្សែរថភ្លើងក្រោមដីមួយចំនួនត្រូវបានផ្អាកទាំងស្រុង ហើយស្ថានីយជាច្រើនត្រូវបានបិទ។

យោងតាមអ្នកវិទ្យាសាស្ត្រអាកាសធាតុបានឱ្យដឹងថា ការឡើងកំដៅផែនដីបានធ្វើឱ្យមានប្រែប្រួលអាកាសធាតុខ្លាំងបន្ថែមទៀតនៅក្នុងពិភពលោក។

ការិយាល័យអាកាសធាតុជាតិនៃទីក្រុងញូវយ៉កបាននិយាយថាវាជាថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតនៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy របស់ទីក្រុងចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ 1948 ។

យ៉ាងហោចណាស់សង្កាត់ជាយក្រុងមួយ Bronxville ស្ថិតនៅភាគខាងជើងនៃទីក្រុងញូវយ៉ក បានបណ្តេញសិស្សចេញមុនម៉ោង ដោយសារទឹកជំនន់កាន់តែអាក្រក់ទៅៗ។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img