វ៉ាស៊ីនតោន៖ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញាថា ការដករបាំងបណ្តែតទឹករបស់ចិន ចេញពីប្រទេសហ្វីលីពីន នៅជិតតំបន់ Scarborough Shoal ក្នុងផ្នែកដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង គឺជា “ជំហានដ៏ក្លាហានមួយ ក្នុងការការពារអធិបតេយ្យភាពរបស់ពួកគេ”។ .
ក្រុងម៉ានីលបានសម្តែងការខឹងសម្បារចំពោះការដាក់រនាំងបាល់វែងរបស់ចិននៅជិតតំបន់ថ្ម ដែលមានចម្ងាយប្រហែល២០០ គីឡូម៉ែត្រ (១២៤ ម៉ាយ) ពីប្រទេសហ្វីលីពីន។វាបានឃើញការផ្ទុះ ឡើងជាបន្តបន្ទាប់ជាច្រើនឆ្នាំជុំវិញអធិបតេយ្យភាព និងសិទ្ធិនេសាទ
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានអនុវត្ត “ប្រតិបត្តិការពិសេស” ដើម្បីដករបាំងចេញ ដោយហៅវាថាជាការបំពានច្បាប់អន្តរជាតិ និងជាគ្រោះថ្នាក់ដល់ការរុករក។
ក្នុងអំឡុងពេលសវនាការសភា ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោកស្រី Lindsey Ford បានសរសើរសកម្មភាពរបស់ហ្វីលីពីន និងបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន។
“នាយកដ្ឋាននេះបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលនិយាយអំពីការប្តេជ្ញាចិត្តនៃសន្ធិសញ្ញារបស់យើងចំពោះប្រទេសហ្វីលីពីន យើងជឿថា ការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ យន្តហោះ អនុវត្តចំពោះសមុទ្រចិនខាងត្បូង។ នោះរួមមានឆ្មាំសមុទ្រហ្វីលីពីន” Ford បានប្រាប់អនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភា។




ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក