30.4 C
Phnom Penh
Tuesday, July 29, 2025
- Advertisement -spot_img

ប្រធានាធិបតី អ៊ុយក្រែន ប្តេជ្ញាថា នឹងដណ្តើមយកតំបន់គ្រីមៀពីរុស្ស៉ីមកវិញ

- Advertisement -spot_img

ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាន សន្យា នៅថ្ងៃ ពុធ នេះថា នឹង បញ្ចប់ ការ កាន់កាប់ របស់ រុស្ស៊ី លើ តំបន់គ្រីមៀ និង តំបន់ ដែល គ្រប់គ្រង ដោយ ម៉ូស្គូ ផ្សេងទៀត ទាំងអស់របស់ប្រទេសអ៊ុយក្រែន។

លោក Zelensky បាននិយាយនៅក្នុងសន្និសីទអន្តរជាតិស្តីពីតំបន់គ្រីមៀ ដែលមានការចូលរួមពីតំណាងប្រទេសជាង ៦០ និងអង្គការអន្តរជាតិនានាថា «គ្រីមៀ និងតំបន់ផ្សេងទៀតទាំងអស់របស់អ៊ុយក្រែន នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនឡើងវិញ ដែលជាអកុសលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៉ី»។

លោកបានបន្ថែមថា កងកម្លាំងអ៊ុយក្រែនកំពុងបន្តទៅមុខ ជាមួយនឹងការវាយបកប្រឆាំងដែលធ្វើឡើងកាលពីដើមខែមិថុនា។ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ទន្ទឹមគ្នានេះ លោក ក៏មិន បាន កំណត់ ពេល វេលា សម្រាប់ អ៊ុយក្រែន ក្នុង ការ គ្រប់គ្រង គ្រីមៀឡើង វិញ នោះដែរ។

លោក Zelensky បាននិយាយទៀតថា នៅពេលដែលតំបន់គ្រីមៀត្រលប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនវិញ នោះវានឹងក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចអ៊ុយក្រែន ហើយក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចពិភពលោកផងដែរ។

លោកបានមានប្រសាសន៍ដូច្នេះថា «ថ្ងៃនេះយើងកំពុងបោះជំហានសេដ្ឋកិច្ចដំបូង។ យើងកំពុងចុះហត្ថលេខាលើឯកសារដំបូង ជាមួយក្រុមហ៊ុនដែលត្រៀមរួចជាស្រេច ដើម្បីចូលទៅក្នុងតំបន់គ្រីមៀ…»។

ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីឯកសារនោះទេ ប៉ុន្តែបានលើកឡើងពីក្រុមហ៊ុនមួយចំនួន ដែលលោកបាននិយាយថា ត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគនៅតំបន់គ្រីមៀង បន្ទាប់ពីការបញ្ចប់ការគ្រប់គ្រងរបស់រុស្ស៊ី រួមមានដូចជាក្រុមហ៊ុន Ryanair, Vodafone, Nokia និង IBM ជាដើម។

រុស្ស៊ីបានកាត់យក និងបញ្ចូលគ្រីមៀក្នុងឆ្នាំ២០១៤ ក្នុងចលនាមួយដែលមិនទទួលស្គាល់ដោយប្រទេសដទៃទៀតនោះទេ ហើយបានកាន់កាប់ផ្នែកផ្សេងទៀតនៃអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ទីក្រុងកៀវបានបើកការវាយបកវិញក្នុងការប៉ុនប៉ងដណ្តើមយកទឹកដីដែលបាត់បង់មកវិញ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img