35.1 C
Phnom Penh
Thursday, July 31, 2025
- Advertisement -spot_img

ករណីលាងលុយកខ្វក់នៅប្រទេសសិង្ហបុរីសរុបជាង ៨១៥ លានដុល្លារសិង្ហបុរី

- Advertisement -spot_img

ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនជនបរទេសចំនួន១០នាក់ ពីបទលាងលុយកខ្វក់ និងបទល្មើស ក្លែងបន្លំពាក់ព័ន្ធ ក្នុងករណីសាច់ប្រាក់ប្រហែលមួយពាន់លានដុល្លារសិង្ហបុរី (ស្មើនឹង ៧៣៧លានដុល្លារអាមេរិក) និងរឹបអូសអចលនទ្រព្យជាច្រើន ឡានទំនើប និងទ្រព្យសម្បត្តិផ្សេងទៀត។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសសិង្ហបុរីកាលពីថ្ងៃពុធកន្លងទៅនេះ បានឱ្យដឹងថា ប៉ូលិស បានធ្វើ ការវាយឆ្មក់ចាប់ខ្លួន ជនសង្ស័យទាំង ១០នាក់ក្នុងពេល ដំណាលគ្នានៅទូទាំងទីក្រុងដើម្បីចាប់ខ្លួន ។

ការរឹបអូសទ្រព្យសម្បត្តិប្រឆាំងនឹងក្រុមលាងលុយកខ្វក់នេះ រួមមានអចលនទ្រព្យចំនួន ៩៤ យានជំនិះចំនួន ៥០ គ្រឿង ហើយបើតាមការប៉ាន់ស្មានមានតម្លៃសរុបជាង ៨១៥ លានដុល្លារសិង្ហបុរី។ ការរឹបអូសផ្សេង ទៀតរួមមាន គណនីធនាគារ សាច់ប្រាក់ កាបូបប្រណិត គ្រឿងអលង្ការ នាឡិកា ឧបករណ៍អេឡិចត្រូនិក និងឯកសារ មួយចំនួន ដែលមានព័ត៌មានអំពីទ្រព្យសម្បត្តិនិម្មិត។

ប៉ូលិសសិង្ហបុរី បាននិយាយថា ជនសង្ស័យទាំង ១០នាក់មានអាយុចន្លោះពី ៣១ ដល់ ៤៤ឆ្នាំ ពួកគេមាន សញ្ជាតិដូចជា ចិន តួកគី ស៊ីប វ៉ានូអាទូ និងកម្ពុជា។ ជាមួយគ្នានេះមនុស្សចំនួន ១២ នាក់ផ្សេងទៀត កំពុងជួយក្នុងការស៊ើបអង្កេតរបស់ប៉ូលិស ខណៈប្រាំបីនាក់ទៀតត្រូវប៉ូលិសតាមចាប់ខ្លួន។

ជនសង្ស័យសញ្ជាតិខ្មែរមួយនាក់ដែលមានអាយុ ៣១ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងខុន ដូ តាម បណ្តោយ ផ្លូវ Leonie Hill។ នៅក្នុងកន្លែងស្នាក់របស់គេ មានលិខិតឆ្លងដែនបរទេសផ្សេងទៀតដែលគេជឿថាចេញដោយ PRC និងសាធារណរដ្ឋដូមីនីកែន។

ប៉ូលិសរឹបអូសបានលុយសុទ្ធរបស់គេជិត៦០០ ០០០ ដុល្លារ សិង្ហបុរី និងលុយបរទេសមួយចំនួនផ្សេងទៀតរួមទាំងគ្រឿងអលង្ការ ២៣ គ្រឿងនាឡិកាប្រណីត៦ គ្រឿងឯកសារ ១១ សន្លឹកឧបករណ៍អេឡិចត្រូនិក១២ គ្រឿង និងរថយន្ត៣ គ្រឿង ដែលប៉ាន់ស្មានទៅមានតម្លៃ ជាង ១២,៦ លានដុល្លារសិង្ហបុរី។ បន្ថែមពីលើនេះប៉ូលីសក៏បានបង្កកគណនីធនាគាររបស់គេចំនួន ២ផងដែរ។

ប៉ូលីសសិង្ហបុរី បានបញ្ជាក់ថា ក្រុមបក្ខពួកលាងលុយកខ្វក់នេះបាន ធ្វើសកម្មភាពតាមរយៈ ក្លែងបន្លំព័ត៌មាន ដែលជា សកម្មភាព ខុសច្បាប់ រួមទាំងការប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីបញ្ជាក់ប្រភពលុយនៅក្នុងគណនីធនាគារសិង្ហបុរី។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ធនាគារកណ្តាលសិង្ហបុរីបាននិយាយថា ខ្លួនបានទាក់ទងជាមួយស្ថាប័នហិរញ្ញវត្ថុ (FIs) ដើម្បីស្វែងរកមុខសញ្ញាសក្តានុពលដែល លាងលុ យនោះ។ ការចូលរួមត្រួតពិនិត្យជាមួយ FIs កំពុងដំណើរការ ខណៈដោយ ធនាគារកណ្តាលសិង្ហបុរីមិនបាន បញ្ចេញឈ្មោះ ស្ថាប័ន ហិរញ្ញវត្ថុនោះទេ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img