35.1 C
Phnom Penh
Thursday, July 31, 2025
- Advertisement -spot_img

ហ្វីលីពីន បារម្ភការគំរាមកំហែងយោធានៅកោះតៃវ៉ាន់

- Advertisement -spot_img

(ម៉ានីល)៖ ហ្វីលីពីន កំពុងស្វះស្វែងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយការគំរាមកំហែងនានា ខណៈគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹង ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងបន្តអនុវត្តគោលនយោបាយការបរទេសដោយឯករាជ្យ នៅក្រោមគោលនយោបាយសន្តិសុខជាតិមានរយៈពេល៦ឆ្នាំ ដែលចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ។

គោលនយោបាយសន្តិសុខជាតិមានកម្រាស់ ៤៨ទំព័រ និងត្រូវបានអនុម័តដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ផងដែរពី «ការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ស្រួចស្រាល់រវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងការកើនឡើងនៃភាពជាគូសត្រូវនឹងគ្នានៅក្នុង ចំណោមមហាអំណាចធំៗ ដែលកំពុងបង្កភាពតានតឹងភូមិសាស្ត្រនយោបាយ។

ឯកសារដដែលនេះបានគូសបញ្ជាក់ដូច្នេះថា «ក្ដីកង្វល់ដ៏ធំក្នុងនោះក៏មានផងដែរទំនាក់ទំនងត្រើយទាំងសងខាងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុច ក្ដៅមួយនៅក្នុងតំបន់។ ហ្វីលីពីនមានការព្រួយបារម្ភពីស្ថិរភាពសេដ្ឋកិច្ច លំហូរជនភៀសខ្លួន និងសុខមាលភានៃប្រជាជនរបស់ខ្លួននៅឯបរទេស»។

ឯកសារស្ដីពីគោលនយោបាយសន្តិសុខជាតិខាងលើ ក៏បានសង្កត់ធ្ងន់ផងដែរថាជម្លោះយោធាណាមួយនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ប្រាកដជានឹង បង្កផលប៉ះពាល់ដល់ហ្វីលីពីនដោយចៀសមិនរួច ដោយសារតែកត្តាភូមិសាស្ត្រស្ថិតកៀកកោះតៃវ៉ាន់ និងប្រជាជនហ្វីលីពីនជាង ១៥០,០០០នាក់ កំពុងរស់នៅកោះតៃវ៉ាន់។ តំបន់ភាគខាងជើងបំផុតរបស់ហ្វីលីពីនស្ថិតនៅចម្ងាយ១៩០គីឡូម៉ែត្រ ពីតៃវ៉ាន់៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img