ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ថា ប្រ ភេ ទត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ជាត្រីដែលគ្រោះថ្នាក់បំផុត ឬកម្ពុជា ហៅថា ប្រភេទត្រីចាប ដែលឈ្មួញបានលួចនាំចូ ល យកមកកម្ពុជានោះ ត្រូវបានដកហូតបំផ្លាញចោលអស់ ហើយ។
លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានប្រាប់ឱ្យដឹង ថា ត្រីប្រភេទស៊ីសាច់នេះ នៅកម្ពុជា ហៅថាត្រីចាប ដោយត្រីចា បនេះ មានប្រភេទខ្លះកាចសាហាវ និងខ្លះមិនសូវកាចសាហាវទេ ហើយត្រីប្រភេទនេះ តាមច្បាប់គឺ មិនត្រូវបានអនុញ្ញាតឱ្យ នាំចូលជាដាច់ខាត ប៉ុន្តែមានឈ្មួញខ្លះលួចនាំចូលដោយលួចលាក់តាមប្រភពផ្សេងៗ។
លោកបានបញ្ជាក់ថា ៖ «ក្រោយពីបានទទួលព័ត៌មានតាមរយៈការចែករំលែកនៅលើបណ្តាញសង្គមនានារួចមក មន្រ្តីជំនាញនៃរដ្ឋបាលជលផល បានចុះទៅដល់ទីតាំងលក់ត្រី ដែលបាននាំចូលប្រភេទត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ដោយបានធ្វើការណែនាំដកហូតត្រីទាំងនោះយកទៅបំផ្លាញចោលរួចហើយ និងបានឱ្យអ្នកលក់នោះធ្វើកិច្ចសន្យា បញ្ឈប់ការនាំចូលប្រភេទត្រីនេះ និងត្រូវលុបវីដេអូ ដែលបានបង្ហោះជាសាធារណៈផងដែរ»។
បើតាម លោក ខូវ គួង វីដេអូ ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថ្មីៗនេះ ជាវីដេអូកើតមានយូរដែរហើយ មិនមែនថ្មីៗនេះទេ ដោយករណីរដ្ឋបាលជលបានធ្វើការងារចប់សព្វគ្រប់ហើយ តែទើបមានអ្នកយកទៅកាត់ត និងបង្ហោះឡើងវិញ ដែលនាំឱ្យសាធារណជនមានការភ្ញាក់ផ្អើលបែបនេះ ខណៈដែលត្រីទាំងនោះត្រូវបានជលផលបំផ្លាញចោលអស់យូរ មក ហើយ។
បើតាមអនុប្រធានរដ្ឋបាលជលផលដដែល ត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ឬកម្ពុជា ហៅថា ប្រភេទត្រីចាបនេះ មិនមានវត្ត មាននៅកម្ពុជានោះទេ ហើយរដ្ឋបាលជលផល ក៏មិនអនុញ្ញាតឱ្យមានការនាំចូលយកមកលក់ ឬចិញ្ចឹមនោះទេ ហើយបើអ្ន កលក់នៅតែគឃ្លើនលួចនាំចូល នោះនឹងមានការចាត់វិធានការតាមផ្លូវច្បាប់។
សូមជម្រាបថា ត្រីពិរ៉ាន់យ៉ា (Piranha) មានឈ្មោះខាងវិទ្យាសាស្ត្រហៅថា Serrasalmas spp ជាត្រីទឹកសាប ១ក្រុម ដែ លត្រូវបានចាត់ចូលទៅក្នុងត្រកូលត្រី ស៊ើរ៉ាសាល់ម៉ាស់ (Serrasalmas) ដែលត្រីក្នុងក្រុមនេះ មានទាំងអស់ ២៥ ប្រភេ ទ តែ មានតែ ៤ប្រភេទប៉ុណ្ណោះដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វដទៃទៀត។
ត្រីពិរ៉ាន់យ៉ា ស៊ីសាច់ឆៅជាអាហារ ច្រើនតែរស់នៅរួមគ្នាជាហ្វូងខ្នាតធំ ប្រទះឃើញមានច្រើននៅក្នុងទន្លេអាម៉ាហ្សូន និងទន្លេជាច្រើនទៀតក្នុងទ្វីបអាមេរិកខាងត្បូង។ មានធ្មេញមុតស្រួច រាងត្រីកោណខ្នាតធំ ផ្នែកខាងក្បាលមានទំហំធំ មានសា ច់ដុំបរិវេណថ្ពាល់រឹងមាំ សម្រាប់ប្រើត្របាក់ខាំស៊ីសាច់សត្វណា ដែលធ្លាក់ចូលទៅជិតកន្លែងរស់នៅរបស់ពួកវាជាអាហារ។ ជាពិសេសសត្វដែលកំពុងភ្ញាក់ផ្អើល ឬស្ថិតក្នុងសភាវទន់ខ្សោយមានរបួស។ សំឡេងគ្រុងគ្រាំងរបស់ទឹក ដែលខ្ទាតខ្ចាយ នឹងទាក់ទាញត្រីពិរ៉ាន់យ៉ា ឱ្យចូលមកយ៉ាងឆាប់រហ័ស ដោយត្រីពិរ៉ាន់យ៉ា នឹងប្រើធ្មេញដែលមុតស្រួចនោះ ខាំស៊ីសាច់របស់សត្វធំៗ រហូតធ្លុះទៅដល់ឆ្អឹងកងខ្នង បានត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ។ ភាពកាចសាហាវរបស់ត្រីពិរ៉ាន់យ៉ា ខុសប្លែកពីគ្នាទៅតាមប្រភេទនីមួយៗ តែគេជឿថា ត្រីពិរ៉ាន់យ៉ាគ្រប់ប្រភេទ អាចហឹតចាប់ក្លិនឈាមនៅក្នុងទឹកបានដូចត្រីឆ្លាមដែរ។
ត្រីពិរ៉ាន់យ៉ាមានដងខ្លួនសំប៉ែត ពោះទូលាយ ស្រដៀងត្រីកន្ត្រប់របស់ខ្មែរយើងដែរ។ ត្រីពិរ៉ាន់យ៉ា ប្រភេទនីមួយៗ មានពណ៌ អុចៗនៅលើដងខ្លួនខុសប្លែកពីគ្នា ស្រកាបរិវេណម្ដុំពោះ មានរាងជាបន្លាៗ ស្រដៀងធ្មេញរណាចំនួន ២៤–៣១គ្រាប់ មានអាវុធសំខាន់គឺ “ធ្មេញ” ដែលមានតែ ១ជួរ ជារាងត្រីកោណ និងមុតខ្លាំងណាស់ អាចខាំសាច់ឆៅឱ្យដាច់យ៉ាងងាយស្រួល៕





ដោយគិរីដងរែក




