21.6 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ដ្រូនរបស់អ៊ុយក្រែន បានបំផ្លាញចំនាវាដឹកប្រេងរុស្សុី

- Advertisement -spot_img

យន្តហោះដ្រូនអ៊ុយក្រែនដែលធ្វើប្រតិបត្តិការចេញពីសមុទ្រ បានវាយប្រហារចំនាវាដឹកប្រេងរបស់រុស្ស៉ីនៅក្បែរស្ពានតភ្ជាប់ទៅកាន់តំបន់គ្រីមៀ ដែលជាការវាយប្រហារលើកទីពីរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

មន្រ្តីលើកបន្តុបដោយរុស្ស៉ី បានឲ្យដឹងថា គ្មាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែចរាចរណ៍នៅលើស្ពានគ្រីមៀ និងការដឹកជញ្ជូនតាមស្រឡាងត្រូវបានផ្អាកជាច្រើនម៉ោង។ ដោយឡែក ចារកម្មអ៊ុយក្រែន បានឲ្យដឹងថា យន្តហោះដ្រូនដែលមានជាតិផ្ទុះទម្ងន់ ៤៥០គីឡូក្រាម បានធ្លាក់ចំនាវា SIG ដឹកជញ្ជូនប្រេងសម្រាប់យោធារុស្ស៉ី នៅក្នុងដែនទឹករបស់អ៊ុយក្រែន។

ការវាយប្រហារតាមសមុទ្រមួយទៀតលើមូលដ្ឋានទ័ពជើងទឹករបស់រុស្ស៉ី នៅទីក្រុងកំពង់ផែ Novorossiysk បានធ្វើឲ្យខូចខាតនាវាចម្បាំង។

អ៊ុយក្រែនថា ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៉ីនៅខាងក្នុង ឬនៅលើទឹកដីដែលគ្រប់គ្រងដោយរុស្ស៉ីនៅអ៊ុយក្រែន គឺជាចំណុចសំខាន់សម្រាប់ប្រតិបត្តការវាយបករបស់ខ្លួន៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img