លោក Emmanuel Macron បានរិះគន់ប្រមុខទីភ្នាក់ងារចារកម្មបរទេសរបស់ប្រទេសបារាំង ចំពោះការបរាជ័យក្នុងការទស្សន៍ទាយរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ។
ប្រទេសបារាំងបានគ្រប់គ្រងតំបន់ Sahel រហូតដល់ឆ្នាំ១៩៦០។ ក្នុងនាមជាអាណានិគម បារាំងបានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសនីហ្សេ ចំពោះការផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់ប្រព័ន្ធថាមពលនុយក្លេអ៊ែររបស់ខ្លួន។
លោក Macron បាននិយាយថា លោក Bernard Amy អាយុ ៦៤ឆ្នាំ ដែលជាប្រធានសេវាសន្តិសុខខាងក្រៅប្រទេស គួរតែបានមើលឃើញទុកជាមុនអំពីរដ្ឋប្រហារ ដែលអាចធ្វើឱ្យប្រទេសបារាំងអាចទប់ស្កាត់ ការទម្លាក់ប្រធានាធិបតី Mohamed Bazum ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់។
ប្រទេសបារាំងបានជម្លៀសមនុស្ស ១,០៧៩នាក់ចេញពីរដ្ឋធានី Niamey នៃប្រទេសនីហ្សេ បន្ទាប់ពីការវាយប្រហារលើស្ថានទូតរបស់ខ្លួន។
លោក Macron ក៏បានចោទប្រធានចារកម្មថាមិនបានព្យាករណ៍ទុកជាមុនផងដែរ ទាក់ទងនឹងរដ្ឋប្រហារឆ្នាំ២០២១ នៅប្រទេសម៉ាលី។
លោកបាននិយាយដូច្នេះថា «យើងអាចមើលឃើញថាវិធីធ្វើការរបស់ក្រុមចារកម្ម គឺមិនពេញចិត្តទេ។ ពួកអ្នកមើលមិនឃើញអ្វីសោះ ទាល់តែមានបញ្ហាកើតឡើង»។
កាលពីថ្ងៃពុធសប្តាហ៍មុន យោធាក្នុងប្រទេសនីហ្សេ បានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី លោក មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) ចេញពីអំណាច ដោយនាំឲ្យរង្គោះរង្គើរពាសពេញតំបន់ ពីសំណាក់អតីតសម្ព័ន្ធមិត្តលោកខាងលិចរបស់នីហ្សេ ងើបឡើងប្រឆាំងនឹងរបបយោធា៕



ប្រភព Arab News ប្រែសម្រួលដោយគិរីដងរែក




