26.7 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

ឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជាមានស្ថិរភាពល្អ

- Advertisement -spot_img

របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបន្តទទួលបានកំណើនប្រកបដោយស្ថិរភាពល្អទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទី១នៃឆ្នាំ២០២៣។

របាយការណ៍បានបន្តថា ប្រាក់កម្ចីឆ្នើម (outstanding loan) បានកើនឡើង១៣.៨ ភាគរយបើធៀបនឹងឆ្នាំមុនដល់ ៥៨.៦ ពាន់លានដុល្លារត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង ៦.៤ ភាគរយដល់ ៤៤.៤ ពាន់លានដុល្លារ។

កម្ចីនេះត្រូវបានផ្តល់ទៅឱ្យវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្មលំនៅឋានសំណង់ និងអចលនទ្រព្យកសិកម្មសណ្ឋាគារនិងភោជនីយដ្ឋាន និងវិស័យផលិតកម្មជាដើម។

ឥណទានមិនដំណើរការនៅធនាគារ (៤ភាគរយ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (៣.៣ភាគរយ)ស្ថិតក្រោមអត្រាដែលអាចគ្រប់គ្រងបាន។

របាយការណ៍នេះបានលើកឡើងទៀតថា ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់បានកើនឡើងដល់ ៨២.២ ពាន់លានដុល្លារត្រឹមខែមិថុនា ឆ្នាំ២០២៣ កើនឡើង ៩.៩ ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០២២។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបាននិយាយថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តសាធារណៈចំពោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។

លោកបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំថា “ធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើតេស្តលើភាពធន់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុជាប្រចាំ ដើម្បីធានាបាននូវភាពធន់នៃប្រព័ន្ធធនាគារប្រឆាំងនឹងហានិភ័យដែលអាចកើតមាន” ។

របាយការណ៍បានបង្ហាញថា កម្ពុជាមានធនាគារពាណិជ្ជចំនួន៥៩ ធនាគារឯកទេសចំនួន៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៧ នៅទូទាំងប្រទេសដោយមានគណនីបញ្ញើចំនួន ១៦.៥ លាន និងគណនីឥណទានចំនួន ៣.៨ លាន។

កម្ពុជាក៏មានគណនីកាបូបអេឡិចត្រូនិនចំនួន២០.២ លានដែលបានចុះបញ្ជីផងដែរ ជាមួយនឹងប្រតិបត្តិការចំនួន ៣០.៣ លានដង ដែលមានតម្លៃសរុប ៨៩.៧ ពាន់លានដុល្លារ ក្នុងអំឡុងពេលខែមករាដល់ខែមិថុនាឆ្នាំនេះ។

ប្រភព xinhuanet ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img