20.9 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

រុស្សុីបានរារាំងការវាយប្រហារដោយយន្តហោះដ្រូន របស់អ៊ុយក្រែន

- Advertisement -spot_img

ក្រសួងការពារជាតិរុស្ស៊ីបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនមកលើតំបន់ម៉ូស្គូពេញមួយយប់ម្សិលមិញ។

អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានប្រកាសពីការវាយប្រហារមុននេះ ដោយមិនបានបញ្ជាក់ពីទីកន្លែងច្បាស់លាស់នោះទេ។

ការវាយប្រហារនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ុយក្រែនបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន នៅកណ្តាលទីក្រុងម៉ូស្គូ។ ដ្រូនមួយគ្រឿងបានធ្លាក់នៅជិតក្រសួងការពារជាតិនៅកណ្តាលរដ្ឋធានីរុស្ស៊ីកាលពីថ្ងៃចន្ទ ខណៈដែលមួយគ្រឿងទៀត បានបុកអគារការិយាល័យមួយនៅក្នុងតំបន់ភាគខាងត្បូង។

ដ្រូនពីរគ្រឿងត្រូវបានបាញ់ទម្លាក់ពីលើវិមានក្រឹមឡាំង។ ក្រោយមកនៅខែដដែលនោះ អគារខ្ពស់ៗនៅទីក្រុងម៉ូស្គូ ក៏ត្រូវបានវាយប្រហារដោយដ្រូនជាច្រើនគ្រឿងផងដែរ។ ដោយឡែកកាលពីដើមខែនេះ រុស្ស៊ីបានរាយការណ៍ថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៥គ្រឿងបន្ថែមទៀត ដែលរំខានដល់ប្រតិបត្តិការនៅឯអាកាសយានដ្ឋានអន្តរជាតិ Vnukovo របស់ទីក្រុងម៉ូស្គូ៕

ប្រភព BBC News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img