20.9 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ប្រទេសហ្វីលីពីនលិចទូកស្លាប់មនុស្សអស់ ២៣នាក់

- Advertisement -spot_img

ខ្សែអាត់វីដេអូពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបង្ហាញទូកតូចមួយដែលបានលិច នៅក្នុងបឹងសមុទ្រមួយកន្លែង នៅជិតទីក្រុងម៉ានីល ដោយបានសម្លាប់មនុស្ស ២៣នាក់ នៅលើទូក ហើយមនុស្ស៦ នាក់ទៀតបាត់ខ្លួននៅប្រទេសហ្វីលីពីន។

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ទូកតូចមួយបានក្រឡាប់នៅក្នុងបឹងសមុទ្រ នៅជិតរដ្ឋធានីរបស់ហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដោយបានសម្លាប់មនុស្ស ២៣ នាក់នៅលើនោះ និង ៦នាក់ផ្សេងទៀតបាត់ខ្លួន។

ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលរសៀល នៅបឹង Laguna ចម្ងាយ ៣៧ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងម៉ានីល ប៉ុន្មានម៉ោងបន្ទាប់ពីព្យុះទីហ្វុង Doksuri បានបោកបក់ចេញពីភាគខាងជើងប្រទេសហ្វីលីពីន នេះបើតាមអ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ Admiral Armando Balilo បាននិយាយ។

លោក Balilo បានប្រាប់ទូរទស្សន៍ Teleradyo TV នៅក្នុងបទសម្ភាសន៍មួយថា “អ្វីដែលបានកើតឡើងគឺពួកគេភ័យស្លន់ស្លោ បន្ទាប់ពីខ្យល់បក់ភ្លាមៗ។ ពួកគេបានរត់ទៅខាងឆ្វេង ហើយទូកបានក្រឡាប់” ។

មន្ត្រីជួយសង្គ្រោះក្នុងក្រុង លោក Kenneth Cirados បានប្រាប់ AFP ថា ទូកដឹកអ្នកដំណើរខ្នាតតូចកំពុងដំណើរការ ជាប្រចាំ ពីទីក្រុង Binangonan ទៅកាន់កោះ Talim នៅកណ្តាលបឹង ក៏ជួបហេតុការណ៍អាក្រក់។ លោកបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះបានទាញយកសាកសព ២៣ នាក់ពីក្នុងទឹក ហើយមានអ្នកនៅរស់រានមានជីវិតចំនួន ៤០ នាក់។

ប្រទេសហ្វីលីពីន ដែលជាប្រជុំកោះចំនួនជាង ៧០០០ មានកំណត់ត្រាសុវត្ថិភាពដែនសមុទ្រមិនល្អ ជាមួយនឹងពិន្ទុស្លាប់ដោយសារឧបទ្ទវហេតុនៅសមុទ្រ ជារៀងរាល់ឆ្នាំ ជាធម្មតា កើតនៅលើកប៉ាល់ឈើដែលប្រើសម្រាប់នេសាទ ឬផ្លាស់ទីមនុស្សពីកោះតូចមួយ ទៅកោះមួយទៀត៕

ប្រភព France24 ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img