25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

អ៊ុយក្រែន ដណ្ដើមបានមកវិញនូវទឹកដីដែលរុស្ស៉ីបានរឹបអូសខ្លះហើយ

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាខណៈអ៊ុយក្រែនដណ្ដើមបានមកវិញនូវទឹកដី៥០ភាគរយ ដែលរុស្ស៉ីបានដណ្ដើមកាន់កាប់ ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួន ទីក្រុងកៀវ កំពុងប្រឈមមុខនឹងការប្រយុទ្ធដ៏លំបាក ដើម្បីទទួលបានជ័យជម្នះបន្ថែមទៀត។

លោក Antony Blinken ប្រមុខការទូតអាមេរិកបានគូសបញ្ជាក់ថា «ទឹកដី៥០ភាគរយដែលត្រូវបានរឹបអូស (ក្នុងការឈ្លានពាន) ត្រូវបានដណ្ដើមយកមកវិញ…តែវាពិតជាលំបាក ហើយ លទ្ធផលនឹងមិនអាចសម្រេចបាននៅសប្ដាហ៍ក្រោយ ឬ ២សប្ដាហ៍ខាងមុខនោះទេ។ យើងនៅតែត្រូវទន្ទឹងរង់ចាំមើល ហើយខ្ញុំគិតថាអាចច្រើនខែទៅមុខទៀត»។

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើអ៊ុយក្រែននឹងទទួលបានយន្ដហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែរឬទេ? លោក Blinken បានឆ្លើយថាអ៊ុយក្រែន នឹងទទួលបានយន្ដហោះចម្បាំងនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថាភាពជឿនលឿននៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន គឺមានភាពយឺតយ៉ាវជាងការរំពឹងទុក ខណៈប្រធានាធិបតីរុស្ស៉ី លោក ពូទីន បានព្រលយសម្ដីថាប្រតិបត្តិការវាយបករបស់ទីក្រុងកៀវបានបរាជ័យទៅហើយ៕

ប្រភព Nikkei Asia ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img