25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Odesa បានសម្លាប់មនុស្សម្នាក់ និងបំផ្លាញវិហារដ៏ធំបំផុតរបស់ទីក្រុង

- Advertisement -spot_img

ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុង Odesa ក្នុងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃអាទិត្យទី២៣ កក្ដដា បានសម្លាប់មនុស្សម្នាក់ របួសជិត ២០នាក់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិហារគ្រិស្តអូស្សូដក់ បំផ្លាញរូបតំណាងនៃទីក្រុងកំពង់ផែផងដែរ។

លោក Oleh Kiper អភិបាលតំបន់ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បាននិយាយនៅលើTelegram ថា “Odesa៖
មនុស្សម្នាក់បានស្លាប់ និង១៩ នាក់រងរបួសក្នុងនោះមានកុមារ ៤ នាក់ក្នុងការវាយប្រហារដោយកាំជ្រួចដែលបានបំផ្លាញផ្ទះ ៦ ខ្នង និង អគារអាផាតមិនផងដែរ ។ លោកបន្តថាមនុស្ស ១៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ប្រទេសរុស្ស៊ីបាននឹងកំពុងវាយលុក Odesa និងជាកន្លែងសំរាប់ការនាំចេញអាហាររបស់ប្រទេសអ៊ុយក្រែនស្ទើរតែរាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះបន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងច្រករបៀងសមុទ្រដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនប្រកបដោយសុវត្ថិភាព។

រូបថត និងវីដេអូដែលត្រូវបានផ្សព្វផ្សាយដោយមន្ត្រី Odesa និងប៉ូលីសបានបង្ហាញផ្នែកខ្លះនៃអគារដែលត្រូវបានបំផ្លាញ និងកម្ទេចថ្មនៅខាងក្នុងដោយមានរូបតំណាងជាច្រើនតម្រង់ជួរនៅលើដី។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img