25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

កូរ៉េខាងត្បូងមានការព្រួយបារម្ភអំពីបំណុលកើនឡើងខ្លាំង

- Advertisement -spot_img

ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃចន្ទថា កូរ៉េខាងត្បូងចាំបាច់ត្រូវគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុបន្ថែមពីលើការគ្រប់គ្រងហានិភ័យតម្លៃ ខណៈដែលបំណុលគ្រួសារខ្ពស់របស់ប្រទេសនេះបានចាប់ផ្តើមកើនឡើង។

ធនាគារកណ្តាលកូរ៉េ (BOK) ថា៖ «នៅក្នុងលក្ខខណ្ឌគោលនយោបាយរូបិយវត្ថុ វាគួរតែពិចារណាលើស្ថិរភាពហិរញ្ញវត្ថុឱ្យកាន់តែសកម្ម ដើម្បីបង្កាការប្រើប្រាស់បំណុលលើសលប់ ឬការវិនិយោគលើទ្រព្យសកម្មដែលមានហានិភ័យ នៅពេលដែលគោលនយោបាយរូបិយវត្ថុមានភាពធូររលុង»។
«មានការចាំបាច់ត្រូវពិភាក្សាអំពីការដាក់ចេញ ‘គោលនយោបាយរូបិយវត្ថុប្រុងប្រយ័ត្ន’ដោយពិចារណាខ្លាំងលើស្ថិរភាពហិរញ្ញវត្ថុបន្ថែមពីលើស្ថិរភាពតម្លៃ»។

ទិន្នន័យបានបង្ហាញថា បំណុលគ្រួសារនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមិថុនា ដែលបានកើនឡើងរយៈពេលបីខែ និងកើនខ្លាំងបំផុតក្នុងរយៈពេល ២១ខែ ដោយសារកំណើនតម្រូវការប្រាក់កម្ចីទិញផ្ទះ។

បំណុលគ្រួសារសរុបមានចំនួន ១០៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២២ ដែលជាចំនួនខ្ពស់បំផុតទីបីបន្ទាប់ពីប្រទេសស្វីស និងអូស្ត្រាលី ក្នុងចំណោមប្រទេសធំៗចំនួន៤៣ ដែលអនុវត្តតាមច្បាប់របស់ធនាគារ Bank for International Settlements។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img