25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

លោក Pita Limjaroenrat ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចព្យួរតំណែងសមាជិកភាពសភា

- Advertisement -spot_img

តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។

គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានរំលោភលើច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការជាយូរមកហើយ។ បន្ថែមពីលើនេះ តុលាការធម្មនុញ្ញថៃក៏យល់ព្រមបើកសវនាការលើសំណុំរឿងនេះផងដែរ ខណៈមានការ រំពឹងថាជាច្រើនថាលោក Pita អាចនឹងត្រូវបានគេដកហូតសមាជិកភាពសភារបស់លោក។

តែទោះជាបែបនេះក្ដី លោក Pita នៅតែអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានដដែល។ ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះ ធ្វើឡើងចំថ្ងៃតែមួយដែល សម័យប្រជុំរួមរដ្ឋសភា និងព្រឹទ្ធសភា កំពុងប្រព្រឹត្តទៅដើម្បីបោះឆ្នោតសម្រេចចុងក្រោយថាតើលោក Pita អាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ឬក៏យ៉ាងណា៕

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img