25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

រុស្ស៊ីមាន«គ្រាប់បែកចង្កោម » ជាច្រើននៅក្នុងឃ្លាំង

- Advertisement -spot_img

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថារុស្ស៊ីមានគ្រាប់បែកចង្កោមក្នុងឃ្លាំងគ្រប់គ្រាន់ហើយនឹងប្ដូរចិត្ត ឱ្យយោធារបស់ខ្លួនអាចប្រើប្រាស់ប្រឆាំង នឹងអ៊ុយក្រែនបានប្រសិន បើអ៊ុយក្រែនប្រើអាវុធប្រភេទនេះដើម្បីកម្ចាត់ទ័ពរុស្ស៊ី ។

លោក ពូទីន និយាយថា ៖ « ខ្ញុំចង់ប្រាប់ថាសហព័ន្ធរុស្ស៊ីមានស្តុកគ្រាប់បែកចង្កោមប្រភេទផ្សេងៗគ្នាគ្រប់គ្រាន់ ។ យើងមិនទាន់បាន ប្រើវានៅឡើយទេ ។ ប៉ុន្តែជាការពិតណាស់ប្រសិនបើគ្រាប់បែកប្រភេទនេះត្រូវបានប្រើដើម្បីប្រឆាំង នឹងយើងនោះយើង នឹងឆ្លើយតប សកម្មភាពដូចគ្នាទៅវិញ »។

មេដឹកនាំរុស្ស៊ីដ៏ដែលបានបន្តថាលោកចាត់ទុកការប្រើប្រាស់គ្រាប់បែកចង្កោមថាជាឧក្រិដ្ឋកម្មហើយរហូតមកដល់ពេលនេះ រុស្ស៊ីមិនចាំ បាច់ប្រើប្រាស់វាដោយខ្លួនឯងទេទោះបីជាធ្លាប់ទទួលរងនូវបញ្ហាខ្វះគ្រាប់ក៏ដោយ ។

ការព្រមានរបស់លោកពូទីនធ្វើឡើងបន្ទាប់ពីអ៊ុយក្រែននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែកក្កដា ថាខ្លួនបានទទួល គ្រាប់បែក ចង្កោមពីសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដែលនិយាយថាគ្រាប់បែកប្រភេទនេះ ចាំបាច់សម្រាប់ប្រឆាំងនឹងកងទ័ពរុស្ស៊ីដែលប្រើគ្រាប់បែក ផ្លោងជាពិសេសក្នុងអំឡុងពេលដែលក្រុងកៀវកំពុងធ្វើប្រតិបត្តិការវាយបក ។

គ្រាប់បែកចង្កោមត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង១០០ ដោយសារតែវាមានគ្រោះថ្នាក់ខ្ពស់លើជនស៊ីវិលនៅពេលវាបញ្ចេញគ្រាប់ តូច ៗ ពេលទម្លាក់ទៅ ។ គ្រាប់ខ្លះមិនផ្ទុះអាចបង្កគ្រោះថ្នាក់ជាច្រើនទសវត្សរ៍ជាពិសេសចំពោះកុមារ ។

កន្លងមកអ៊ុយក្រែនបានអះអាងថាខ្លួននឹងប្រើគ្រាប់បែកចង្កោម ដើម្បីរំសាយការប្រមូលផ្តុំទាហានសត្រូវពេលព្យាយាមដណ្តើមយក ទឹក ដីខ្លួនវិញប៉ុន្តែ នឹងមិនប្រើវានៅលើទឹកដីរុស្ស៊ីនោះឡើយ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអះអាងថាទាំងរុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងជម្លោះ ។ រុស្ស៊ីអ៊ុយក្រែន និងអាមេរិកមិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមដែលហាមឃាត់ការផលិតការស្តុកទុកការប្រើប្រាស់ និងការផ្ទេរ អាវុធប្រភេទនេះនោះទេ ៕

ប្រភព ABC News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img