ប្រទេសចិនបានបញ្ចេញប្រតិកម្មដោយកំហឹងកាលពីថ្ងៃចន្ទចំពោះដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅខែក្រោយទៅកាន់សហរដ្ឋអាមេរិក។
របស់ប្រធានាធិបតីរងតៃវ៉ាន់លោក William Lai ខណៈដែលរដ្ឋាភិបាលនៅទីក្រុងតៃប៉ិបាននិយាយថា ខ្លួនមើលឃើញថាគ្មានហេតុផលដើម្បីប្រតិកម្មហួសហេតុនោះទេ។
លោក វីលៀម ឡៃ នឹងទៅដល់ប្រទេសប៉ារ៉ាហ្កាយនៅថ្ងៃទី១៤ ខែសីហា គឺ១ថ្ងៃមុន លោក សាន់ទីអាហ្គោ ប៉េណា (Santiago Pena) ត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី នៃប្រទេសអាមេរិកឡាទីន មួយនេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា អនុរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក អាឡិចសាន់ដឺ យូយ (Alexander Yui) បានប្រាប់ថា លោក ឡៃ នឹងឆ្លៀតចូលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មានលម្អិតបន្ថែម នឹងត្រូវប្រកាសនាពេលក្រោយ។
ការឆ្លៀតចូលបំពេញទស្សនកិច្ចបែបនោះ មុខជានឹងធ្វើឱ្យចិនរង្គាសចិត្តសាជាថ្មីមិនខានឡើយ ដ្បិតកាលពីខែមេសា ឆ្នាំនេះ ចិនបានធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីលោកស្រី សៃ បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) នៅឯទីក្រុងឡូសអាន់ជេលែស ពេលត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាល។ តៃវ៉ាន់ត្រូវចិនចាត់ទុកត្រឹមជាផ្នែកមួយនៃទឹកដីរបស់ខ្លួនប៉ុណ្ណោះ។


ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




