25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ប្រធានសភានៃប្រទេសសិង្ហបុរី លាលែងពីតំណែង

- Advertisement -spot_img

ប្រធានសភានៃប្រទេសសិង្ហបុរី ព្រមទាំងស្រ្តីជាសមាជិកសភាម្នាក់ទៀត បានលាលែងពីតំណែងនាថ្ងៃចន្ទនេះ ដោយសារតែ រឿង លួចមានទំនាក់ទំនងមិនសមរម្យ ជាមួយគ្នា។

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានប្រកាសថា រូបលោកបានទទួលយក ការលាលែងពីតំណែង របស់ប្រធានសភាគឺលោក តាន់ ឈាន់ជីន (Tan Chuan Jin) ហើយនិងសមាជិកសភាលោកស្រី ឆេង លីហ៊ុយ (Cheng Li Hui) ដើម្បីរក្សាស្តង់ដាខ្ពស់នៃភាពសមរម្យ និងការប្រព្រឹត្តខ្លួនរបស់គណបក្សកាន់អំណាច PAP។ បើតាមលោក លី អ្នកទាំងពីរបានបន្តលួចមាន ទំនាក់ទំនងមិនសមរម្យជាមួយគ្នា ទោះបីក្រោយពេលលោកបានប្រាប់ពួកគេដោយផ្ទាល់ ថាឱ្យបញ្ឈប់ទំនាក់ទំនងនោះ តាំងតែពីខែកុម្ភៈក៏ដោយ។

វាគឺជាស្ថានការណ៍វិវត្តន៍ថ្មីចុងក្រោយមួយទៀត ដែលបានធ្វើឱ្យរង្គោះរង្គើគណបក្ស PAP ដែលបានដឹកនាំប្រទេសសិង្ហបុរី ជាប់រហូតមកអស់រយៈពេល៦៤ឆ្នាំហើយ ពោលគឺតាំងពីមុនសិង្ហបុរីទទួលបានឯករាជ្យទៅទៀត។ គណបក្សកាន់អំណាចសិង្ហបុរី បានមានមោទនភាពលើខ្លួនឯងជាខ្លាំង ក្នុងនាម ជារដ្ឋាភិបាលដែលគ្មានអំពើពុករលួយ។ យ៉ាងណាមិញ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី លោក អ៉ីសវ៉ារ៉ាន់ ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏មានឥទ្ធិពលរបស់បុរីរដ្ឋមួយនេះ ពាក់ព័ន្ធសំណុំរឿងស៉ើបអង្កេតទ្រង់ទ្រាយធំមួយ ទៅលើ អំពើពុករលួយនៅក្នុងប្រទេស។ លោក អ៉ីសវ៉ារ៉ាន់ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ៕

ប្រភព The Economic Times ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img