ពេលនេះគ្រាប់បែកចង្កោមនៃជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់អ៊ុយក្រែន ហើយជាមួយការរំពឹងថា គ្រាប់បែកចង្កោមនោះនឹងជួយជំរុញយុទ្ធនាការ Counter Offensive របស់អ៊ុយក្រែនសម្រេចនូវបំណង។
ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាស ដែលជាការឆ្លើយតបចំពោះការប្តេជ្ញារបស់អង្គការណាតូ លើការបន្តជួយអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ ការវាយប្រហារតាមផ្លូវអា កាសនៅថ្ងៃព្រហស្បតិ៍ គឺនៅចំថ្ងៃកិច្ចប្រជុំកំពូលអង្គការណាតូបានបញ្ចប់ ជាមួយការសន្យា របស់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធនូវកញ្ចប់ជំនួយយោធារួម មានទាំងគ្រាប់បែកចង្កោម, មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ, ឧបករណ៍យោធានានានិងការ ត្រៀមផ្តល់យន្តហោះចម្បាំងជាមួយការបង្វឹកអាកាស និកអ៊ុយក្រែននូវរបៀបប្រើប្រាស់យន្ត ហោះ F-16 ថែមទៀត។
ការវាយប្រហារបកភ្លាមៗរបស់រុស្ស៊ីក្រោយការប្តេជ្ញារបស់អង្គការណាតូជួយអ៊ុយក្រែនបានធ្វើ ដោយការបាញ់គ្រាប់មីស៊ីល និងការប្រើដ្រូនដាក់លើរដ្ឋធានីគៀវ។ កងកម្លាំងការពារអាកាស អ៊ុយក្រែនបានថ្លែងថា ក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ទី១៣កក្កដានោះ, គេបានបាញ់ ទម្លាក់ដ្រូនរស្ស៊ីចំនួន២០គ្រឿងនិងបាញ់ទម្លាក់មីស៊ីល Cruise ចំនួន២គ្រឿង។ ប៉ុន្តែអភិបាល ក្រុង កៀវ លោក Vitali Klitschko បាននិយាយថា នៅក្នុងការវាយប្រហារនោះមានមនុស្ស យ៉ាងហោចបួននាក់បានរងរបួស និងម្នាក់ទៀតបានស្លាប់។
ប្រទេសរុស្ស៊ីជាមួយនឹងការវាយប្រហារនោះ នៅបានព្រមានថានឹងចាត់វិធានការជុំវិញរឿង ការផ្តល់យន្តហោះ F-16 ដល់ប្រទេសអ៊ុយក្រែនថែមទៀត។ រដ្ឋាភិបាលក្រុងម៉ូស្គូ បានចាត់ ទុកថាយន្តហោះប្រភេទចម្បាំងF-16 ដែលនឹងត្រូវបញ្ជូនទៅអ៊ុយក្រែននោះ គឺជាការគំរាម កំហែងគ្រាប់បែក “នុយក្លេអ៊ែរ” ដោយសារតែសមត្ថភាពយន្តហោះចម្បាំងនោះ អាចផ្ទុក គ្រាប់បែកបរមាណូ។
ប្រទេសហូឡង់ និងប្រទេសដាណឺម៉ាក គឺជាប្រទេសដែលកំពុងដឹកនាំផែនការបណ្តុះ បណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ដើម្បីចេះប្រើប្រាស់យន្តហោះ F-16 ដែលជាផ្នែកមួយ នៃក្រុមសម្ព័ន្ធដែលមាន១១ប្រទេស។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងព្រមានថា«គ្មាន ការធានាណាមួយជួយអ៊ុយក្រែនបានទេ ទោះបីជាការធានានោះមានទំហំធំប៉ុណ្ណាក៏ដោយ ក៏នឹងមិនអាចជួយអ៊ុយក្រែនបានឡើយ» ។
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានមកដល់រដ្ឋធានីHelsinki នៃប្រទេសដាណាម៉ាក ក្រោយកិច្ចប្រជុំកំពូលណាតូក្នុងប្រទេសលីទុយអានី ដែលមានការសន្យាផ្តល់កញ្ចប់ជំនួយ យោធាសន្ធឹកសន្ធាប់ពីប្រទេសចូលរួម ក្នុងនោះក៏រួមមានទាំងក្រុមនៃប្រទេសG7 ផងដែរដើម្បីការយកឈ្នះលើរុស្ស៊ី។ លោកចូ បៃដិន បានជួបជាមួយប្រធានាធិបតី សៅ លីនីនីនស្តូ (Sauli Niinisto) ជួបជាមួយនាយករដ្ឋមន្ត្រីលោក Petteri Orpo នៃប្រទេសហ្វាំងឡង់ ដែលជាប្រទេ មានព្រំដែនប្រវែង១,៣០០គីឡូម៉ែត្រជាមួយនឹងរុស្ស៊ី។
ក្នុងដំណើរទៅកាន់ប្រទេសភាគខាងជើងនៃតំបន់ Nordic នោះទៀត, លោក ចូ បៃដិន បានជួប ជាមួយមេដឹកនាំប្រទេសស៊ុយអែត លោក Ulf Kristersson, ជួបមេដឹកនាំប្រទេសណ័រវ៉េ លោក Jonas Gahr Store, ជួបនាយករដ្ឋមន្ត្រីប្រទេសដាណម៉ាក លោកស្រី Mette Frederiksen និង ជួប មេដឹកនាំប្រទេសអ៊ីស្លង់លោកស្រី កាទ្រីន ចាកុបស្តូធៀ Katrin Jakobsdottir។
លោក ចូ បៃដិន គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចនៅទីក្រុង Helsinki ចាប់តាំងពីជំនួបកំពូលរបស់ លោក Donald Trump កាលពីប្រាំឆ្នាំមុនជាមួយនឹង ប្រធានាធិបតី រុស្ស៊ី Vladimir Putin។
ប៉ុន្តែការធ្វើដំណើរក្នុងពេលនេះកើតឡើង បន្ទាប់ពីមានការប្រឈមមុខកាន់តែខ្លាំងរវាងរុស្ស៊ី និងអង្គការណាតូដែលបានចេញមុខធានាផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុសព្វបែបយ៉ាងដល់ អ៊ុយក្រែនដើម្បីការចង់ឱ្យរុស្ស៊ីបានចាញ់សង្គ្រាម។
អ៊ុយក្រែនមាន ជំនឿថា ជាមួយនឹងគ្រាប់បែកចង្កោមនេះ គឺនឹងអាចរុញច្រានរុស្ស៊ីចេញពីទឹកដីភាគខាងកើត តាមរយៈការធ្វើយុទ្ធនាការ Counter Offensive ក្នុងរដូវប្រាំងនេះ។ រុស្ស៊ីមុននេះបានព្រមាន ថានឹងប្រើប្រាស់គ្រាប់បែកចង្កោមរបស់ខ្លួនវិញ ប្រសិនណាបើអ៊ុយក្រែននឹងប្រើគ្រាប់បែក ចង្កោមអាមេរិកដាក់លើសមរភូមិ៕

ប្រភព YouTube ប្រែសម្រួលដោយគិរីដងរែក




