29.4 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

អ្នកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំង សុំការចចារជាមួយយោធាមីយ៉ាន់ម៉ា

- Advertisement -spot_img

អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាកាតា រដ្ឋមន្ត្រីការបរទេសថៃ លោកដុន ប្រាមូីណៃ (Don Pramudwinai) បានលាតត្រដាងប្រាប់ក្រុមអ្នកសារព័ត៌មាន ថាលោកបានជួយជាមេដឹកនាំបក្សប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី និងថាលោកស្រីជំរុញឱ្យមានការចចារជាមួយរបបយោធា ដើម្បីដោះស្រាយវិបត្តិ ភូមា។

លោក Don Pramudwinai បន្តថា៖ «អ្នកស្រី អ៊ុង សានស៊ូជី មានសុខភាពល្អធម្មតាទេ។ កិច្ច សន្ទនារបស់ពួកយើងបានប្រព្រឹត្តិទៅ យ៉ាងល្អ»។

ឥស្សរជនលទ្ធិប្រជាធិបតេយ្យដ៏មានប្រជាប្រិយអ្នកស្រី អ៊ុង សានស៊ូជី ប្រឈម នឹងការជាប់ពន្ធនាគារ៣៣ឆ្នាំ ក្រោមការផ្ដន្ទាទោសជាច្រើន។ បច្ចុប្បន្នអ្នកស្រីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមួយក្នុងរដ្ឋធានី Naypyitaw និងមិនអនុញ្ញាតឱ្យមានចូលសួរសុខទុក្ខ រួមទាំងពីសំណាក់ក្រុមអ្នកច្បាប់ផងដែរ។

យ៉ាងណាមិញប្រសិនបើអ្វីដែលរដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បាននិយាយជាការពិតនោះ លោកគឺជាមន្ត្រីរការបរទេសជាន់ខ្ពស់ទី១ ដែលបានជួបផ្ទាល់ជាមួយអ្នកស្រី ស៊ូជីចាប់តាំងពីឃុំខ្លួនអ្នកស្រីជាង ២ឆ្នាំមកនេះ។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសរបស់ ប្រទេស ថៃ លោក Kanchana Patarachoke បានបញ្ជាក់បន្ថែមប្រាប់អ្នក កាសែតថាកិច្ចប្រជុំសម្ងាត់នេះពិតជាបានកើតឡើងគឺនៅថ្ងៃអាទិត្យដោយមានរយៈពេលជាងមួយម៉ោង។

នៅទីក្រុង ហ្សាកាតា រដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់លើអាទិភាពរបស់អាស៊ានក្នុងការសម្របសម្រួលដំណើរការសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលលោកបាននិយាយថា ត្រូវតែចាប់ផ្តើមពីភាគីពាក់ព័ន្ធចម្បងពីរនៅក្នុងជម្លោះ គឺរបបយោធា និងមេដឹកនាំស៊ីវិល។

ថៃមានទំនាក់ទំនងយោធាជិតស្និទ្ធជាមួយមីយ៉ាន់ម៉ាហើយកាលពីខែមុនទីក្រុងបាងកកបានរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយនៅក្រៅ ក្របខណ្ឌអាស៊ានដែលផ្តោតលើវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ានិងថែមទាំងបាន អញ្ជើញរដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយរបប យោធាលោក Than Swe មកចូលរួមថែមទៀតផង។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីឆ្នាំនេះវិបត្តិនយោបាយភូមានៅតែជារបៀបវារៈចម្បងដែលរួមអាស៊ានត្រូវរួមគ្នាគិតដើម្បីដោះស្រាយ។ អាស៊ានខ្លួនឯងផ្ទាល់ក៏កំពុងស្ថិតក្រោមសម្ពាធអន្តរជាតិក្នុងការដោះស្រាយវិបត្តិនេះដោយសារការហាមប្រាម មេទ័ពមីយ៉ាន់ម៉ាមិនឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សាកាតា។

គួររំឮកថារបបយោធាភូមាបានធ្វើរដ្ឋប្រហារកាលពីដើមឆ្នាំ ២០២១។ ចាប់តាំងពីពេលនោះមកប្រទេសមីយ៉ាន់ម៉ា ត្រូវស្ថិតក្រោយទណ្ឌកម្មអន្តរជាតិនិង ត្រូវបានសមាជិកអាស៊ានផាត់ ចេញមិនអនុញ្ញាត្តឱ្យចូលរួមកិច្ចប្រជុំនានាទាំងអន្តរជាតិនិងកិច្ចប្រជុំ ថ្នាក់តំបន់ ៕

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img