29.4 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

រុស្ស៉ី បើកការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវហើយ

- Advertisement -spot_img

យោធាអ៊ុយក្រែន បាននិយាយថារុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ នៅព្រឹកព្រលឹមនៅថ្ងៃអង្គារនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹង ការចាប់ផ្ដើមកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី។

លោក សឺហ៉ី ប៉ុបកូ (Serhiy Popko) ជាប្រធានរដ្ឋបាលយោធានៃទីក្រុងកៀវ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «សត្រូវ (រុស្ស៉ី) បានបើកការវាយប្រហារលើទីក្រុងកៀវ តាមផ្លូវអាកាសជាលើកទី២ នៅក្នុងខែនេះ»។

បើតាមព័ត៌មានបឋម ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់កម្ទេចយន្ដហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ទាំងអស់ មុននឹងយន្ដហោះដ្រូនទាំងនេះ ហោះទៅដល់គោលដៅ។ ប៉ុន្តែ ភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ ហើយក៏មិនទាន់ថាដឹងថាតើមានការខូចខាតដែរឬក៏យ៉ាងណានោះទេ។

អង្គការ NATO នឹងបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅថ្ងៃអង្គារនេះ នៅឯទីក្រុងវីលនីញូស ប្រទេសលីទុយអានី ដោយសង្រ្គាមនៅអ៊ុយក្រែននឹងក្លាយជា របៀបវារៈសំខាន់ ខណៈមេដឹកនាំបក្សសម្ព័ន្ធយោធានេះត្រូវបានគេរំពឹងថានឹងអនុម័តផែនការគ្រប់ជ្រុងជ្រោយដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារណាមួយពី រុស្ស៉ី ជាលើកដំបូងបំផុតចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់មក៕

ប្រភព RadioFreeEurope/RadioLiberty ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img