28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

កីឡាករ Kebano ចាកចេញពីក្លិប Fulham បន្ទាប់ពីកិច្ចសន្យាផុតកំណត់

- Advertisement -spot_img

ខ្សែបម្រើស្លាប Neeskens Kebano បានចាកចេញពីក្លិប Fulham បន្ទាប់ពីកិច្ចសន្យារូបគេបានផុតកំណត់កាលពីខែមុន។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Live Score នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។

កីឡាករសញ្ជាតិកុងហ្គោ ដែលបានបង្ហាញខ្លួនចំនួន ១៧លើកក្នុងលីគកំពូលអង់គ្លេស Premier League កាលពីរដូវកាលមុនរូបនេះ បានបញ្ចប់ការលេងរយៈពេល ៧ឆ្នាំនៅឯកីឡដ្ឋាន Craven Cottage នាមជាកីឡាករម្នាក់បានចំណាយពេល ៧ឆ្នាំជាមួយ Fulham បង្ហាញខ្លួនសរុបបាន ១៦០លើក រកបានគ្រាប់ស៊ុតបញ្ចូលទី ២៤គ្រាប់។

Kebano បានប្រាប់ FFC TV ថា «ជូនចំពោះអ្នកគាំទ្រ, និយាយដោយស្មោះត្រង់ទៅ, សូមអរគុណអ្នក សម្រាប់ការស្រឡាញ់ ដែលអ្នកបង្ហាញបង្ហាញចំពោះខ្ញុំ អំឡុងពេលខ្ញុំលេងនៅទីនេះ។ ខ្ញុំនឹងមិនភ្លេចអ្នកនោះឡើយ»៕4

ប្រភព SportsMax ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img