26.7 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

ក្នុងឆ្នាំ២០២២ ប្រាក់១,២៥ពាន់លានដុល្លាពលករខ្មែរបានផ្ញើរមកស្រុកកំណើត

- Advertisement -spot_img

របាយការណ៍ថ្មីមួយបានបង្ហាញថាពលករផ្ញើប្រាក់មកកម្ពុជាមានចំនួនរហូតដល់១,២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ពោលគឺខ្ពស់បំផុត ជាប់ចំណាត់ថ្នាក់លេខ៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសហ្វីលីពីននិងវៀតណាមដែលជាចំណែកនៃផលិតផលក្នុងស្រុកសរុប (GDP)កាលពីឆ្នាំមុន។

របាយការណ៍របស់វិទ្យាស្ថានADBRអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍និងអង្គការពលកម្មអន្តរជាតិបានប៉ាន់ប្រមាណថា ការផ្ញើប្រាក់របស់ពលករមកកម្ពុជាបានកើនឡើង៨ភាគរយធៀបទៅនឹងឆ្នាំមុនរហូតដល់១,២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ។

នោះគឺច្រើនជាង៨០ភាគរយនៃកម្រិត ការផ្ញើប្រាក់មុនផ្ទុះជំងឺកូវីដដែលឡើងដល់កម្រិត១,៥៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។នៅពេលដែលជំងឺរាតត្បាតកាន់តែរីកចម្រើនការ ផ្ទេរប្រាក់មកកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម១,២៧ពាន់លានដុល្លារក្នុងឆ្នាំ២០២០និងទាបបំផុតចំនួន១,១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។

(GDP)នៅឆ្នាំ២០២២ផលិតផលក្នុងស្រុកសរុបបានត្រឹម៤,៤ភាគរយធ្វើឱ្យការផ្ទេរ ប្រាក់របស់កម្ពុជាត្រូវបានធ្លាក់ចុះបើធៀបទៅនឹងសេដ្ឋកិច្ចឆ្នាំមុន។វៀតណាមជាប្រទេសអាស៊ានជាប់ចំណាតថ្នាក់លេខ២ក្នុងអត្រា៤,៦ភាគរយបន្ទាបពីកម្ពុជា។ចំណែកប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់លេខ៤ការផ្ញើប្រាក់ខ្ពស់បំផុតដែលមានអត្រា០,៨ភាគរយនៃGDP។

នៅដើមសប្តាហ៍នេះមានរបាយការណ៍មួយបានលើកឡើងថាការធ្វើចំណាកស្រុកនៅអាស៊ីយោងតាមការដកស្រង់ទិន្នន័យដោយក្រសួង ការងារបានបង្ហាញថាប្រទេសថៃមានពលករកម្ពុជាប្រមាណ ១,២លាននាក់ក្នុងឆ្នាំ២០២១។កូរ៉េខាងត្បូងមានពលករពីកម្ពុជាជិត៤៦,០០០នាក់តាមពីក្រោយដោយម៉ាឡេស៊ី២៣,០០០នាក់ប្រទេសជប៉ុនជិត១២,០០០នាក់និងសិង្ហបុរីប្រហែល៨០០នាក់។

សម្រាប់ការសិក្សានៅបរទេសទិសដៅពេញនិយមបំផុតគឺប្រទេសអូស្ត្រាលីដែលមាននិស្សិតកម្ពុជាចំនួន១,៩០០នាក់ក្នុងឆ្នាំ២០០០។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ២ដែលមាននិស្សិតកម្ពុជាប្រហែល៨០០នាក់និងប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ដែលមាន សិស្សប្រហែល៦០០នាក់។

របាយការណ៍បានសសេរថា៖«ទោះជាយ៉ាងណាក៏ដោយការរំខានដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩គឺធ្វើឲ្យចំណាកស្រុកមានការ ព្រួយបារម្ភ ។
ការលំបាកដែលនៅសេសសល់សម្រាប់ពលករចំណាកស្រុកនៅដើមឆ្នាំ២០២៣រួមមានផលវិបាកនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កំណើនសេដ្ឋកិច្ចសកលយឺតនិងភាពតានតឹងលើតម្លៃផងដែរ»៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img