28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

ខ្សែការពារ Gvardiol របស់ក្លិប Leipzig ចង់ផ្លាស់ទៅលេងឲ្យ Manchester City

- Advertisement -spot_img

ខ្សែការពារក្លិប RB Leipzig កីឡាករ Josko Gvardiol ចង់ចូលរួមលេងនៅក្លិបម្ចាស់ពានរង្វាន់៣ ក្នុង១រដូវកាល Manchester City ហើយបានប្រាប់ក្លិបអំពីបំណងរបស់លោក ដើម្បីចាកចេញ។

លោក Eberl បានលើកឡើងថា ការពិភាក្សាជាមួយក្លិប Man City ដែលបានឈ្នះពានរង្វាន់ Champions League ជាលើកដំបូងរបស់ពួកគេ កាលពីខែមុននោះ គឺបាននិងកំពុងធ្វើឡើង ដែលអាចនឹងផ្លាស់កីឡាករវ័យ ២១ឆ្នាំ សញ្ញាតិក្រូអាតនេះ។

«កីឡាករ Josko និងទីប្រឹក្សារបស់លោក បានដាក់សំណើមកកាន់ពួកយើង ដើម្បីធ្វើការផ្ទេរទៅកាន់ Manchester City , ហើយយើងបានជជែកគ្នាជាមួយ Manchester City ។ វាមានអ្វីច្រើនទៀត ដែលត្រូវនិយាយ នៅពេលនេះ»។ នេះបើតាមការលើកឡើងរបស់លោក Eberl បានប្រាប់សារព័ត៌មាន Leipziger Volkszeitung។

Gvardiol អាចនឹងក្លាយជាកីឡាករ គេចាប់អារម្មណ៍ថ្មីចុងក្រោយមួយរូប ក្នុងការចាកចេញពីក្លិប Leipzig ខណៈក្លិបត្រូវបានគេមើលឃើញរួចទៅហើយនូវការផ្ទេរខ្សែបម្រើសញ្ជាតិហុងគ្រី Dominik Szoboszlai ទៅកាន់ក្លិប Liverpool កាលពីថ្ងៃអាទិត្យ។

ជាមួយគ្នានោះ ខ្សែការពារ Konrad Laimer ក៏បានផ្លាស់ទៅកាន់ក្លិបម្ចាស់ពានរង្វាន់អាល្លឺម្ល៉ង់ Bayern Munich ស្របពេលដែលកីឡាករសញ្ជាតិបារាំង Christopher Nkunku ក៏បានចូលរួមជាមួយក្លិប Chelsea នៅលីគ Premier League។

ក្លិប Leipzig ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ នៅលីគអាល្លឺម៉ង់ Bundesliga ហើយនឹងប្រកួតក្នុងវគ្គជម្រុះក្នុងពូលនៃលីគ Champions League នោះ បាននាំយកខ្សែបម្រើប្រយុទ្ធ Christoph Baumgartner និងកីឡាករវ័យ ២០ឆ្នាំសញ្ជាតិស្លូវ៉ាគី Benjamin Sesko រួមជាមួយនឹងកីឡាករផ្សេងទៀត៕

ប្រភព The Guardian ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img