32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ទាហាន Wagner សាងសង់បន្ទាយលើទឹកដីបេឡារុស

- Advertisement -spot_img

មូលដ្ឋានយោធាមួយស្ថិតនៅភាគអាគ្នេយ៍រដ្ឋធានីមីនស្កិ៍ នៃប្រទេសបេឡារុសដែលបង្ហាញពីការសាងសង់ជំរំថ្មីៗ ជាច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានគេជឿជាក់ថាជាដំណើរការសាងសង់មូលដ្ឋានទ័ពមួយសម្រាប់ក្រុម Wagner ដែលជាទាហានស៊ីឈ្នួល នៅពីក្រោយការបះបោរមិនបានសម្រេចនៅរុស្ស៉ី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ថៅកែទាហានស៊ីឈ្នួល Wagner លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ កាលពី ថ្ងៃអង្គារកន្លងទៅ ហើយអាចនឹងបង្កើតមូលដ្ឋានទ័ពថ្មីមួយស្ថិតនៅក្បែរទីក្រុង អាស៊ីប៉ូវីឈី (Asipovichi) ដែលសិ្ថតនៅចម្ងាយ៩០គីឡូម៉ែត្រ ពីរដ្ឋធានីមីនស្កិ៍។

ទីភ្នាក់ងារអវកាសអឺរ៉ុប កាលពីថ្ងៃទី២៧ ខែមិថុនា បានបង្ហាញពីដំណើរការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនៅក្បែរភូមិ សែល (Tsel) ក្នុងទីវាលមួយកន្លែងដែលទទេស្អាតគ្មានសំណង់អ្វីទាំងអស់កាលពីថ្ងៃទី១៤ ខែមិថុនា។ តែភ្លាមៗ មិនទាន់មានការ ផ្ទៀងផ្ទាត់ពីសំណង់នេះ នៅឡើយទេ។

ប្រធានាធិបតីបេឡារុស លោក លូកាសិនកូ បានអញ្ជើញលោក ព្រីហ្គោហ្ស៉ីន មកឈរជើងនៅទឹកដីបេឡារុស ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបិទបញ្ចប់ ការបះបោរប្រឆាំងនឹងអំណាចដឹកនាំក្នុងក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជាថ្នូរនឹងការទម្លាក់ចោលការចោទប្រកាន់ និងលើកលែងទោសពី លោក ពូទីន ដែលបានផ្ដល់ជម្រើសចំនួន៣។ ជម្រើសទាំងនេះរួមមានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៉ី ចូលនិវត្តន៍ត្រឡប់ទៅស្រុកកំណើតវិញ និងទៅ រស់នៅក្នុងប្រទេសបេឡារុស៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img