28.5 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

អាមេរិកលក់ប្រព័ន្ធមីស៉ីលការពារអាកាស Patriot ក្នុងទំហំទឹកប្រាក់១៥ពាន់លានដុល្លារអោយប៉ូឡូញ

- Advertisement -spot_img

មន្ទីរបញ្ចកោណបានប្រកាសថា ប៉ូឡូញនឹងទិញប្រព័ន្ធមីស៉ីលការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) ស៊េរីទំនើបចុងក្រោយ ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានទំហំទឺកប្រាក់រហូតដល់ ១៥ពាន់លានដុល្លារ។

ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងខាងលើ នឹងមានការលក់ប្រព័ន្ធ Patriot ស៊េរី PAC-3 សរុបចំនួន៤៨គ្រឿង ព្រមទាំងមីស៉ីល PAC-3 MSE រហូតដល់៦៤៤គ្រាប់ រួមជាមួយប្រព័ន្ធរ៉ាដានិងប្រព័ន្ធបញ្ជាគ្រប់គ្រងសម្រាប់ពួកវា។

ប្រព័ន្ធមីស៉ីល Patriot ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រឆាំងមីស៉ីលនិងយន្តហោះ ដែលមានល្បឿនលឿន ហើយប្រព័ន្ធ Patriot ដែលប៉ូឡូញទិញពីសហរដ្ឋអាមេរិក គឺ PAC-3 ជា Patriot ជំនាន់ថ្មីចុងក្រោយគេ ដែលមានសមត្ថភាពកាន់តែខ្ពស់។ បណ្តារដ្ឋដែលជា សមាជិកអង្គការណាតូ (NATO) នៅឯតំបន់អឺរ៉ុបខាងកើត ដូចជាប៉ូឡូញ បាននិងកំពុងព្យាយាមពង្រឹងសមត្ថភាពការពារជាតិរបស់ពួកគេ ចាប់តាំងតែពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

ហើយប្រព័ន្ធមីស៉ីល Patriot ត្រូវគេមើលឃើញថា មានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយការពារអ៊ុយក្រែន ពីការវាយប្រហារតាម ផ្លូវអាកាសរបស់រុស្ស៉ី ដោយវាអាចបាញ់ទម្លាក់បានសូម្បីតែមីស៉ីលបាលិស្ទីគតាក់ទិក ហើយនិងមីស៉ីលល្បឿនលឿនជាងសំឡេងទំនើបៗ របស់ទីក្រុងមូស្គូថែមទៀតផង៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img