26.7 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

លោក Bidenបន្ទាបខ្លួន ការ អត្ថាធិប្បាយ របស់ លោកទៅ លើ លោក Xi ក្រោយ ចិន ព្រមាន អំពី ‘ផលវិបាក’

- Advertisement -spot_img

បញ្ញ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបន្ទាបបន្ថោកឥទ្ធិពលការបញ្ចេញមតិរបស់គាត់ដែលប្រដូចសមភាគីចិនលោក Xi Jinping ទៅនឹងជនផ្តាច់ការ សូម្បីតែរដ្ឋាភិបាលចិនក៏បានព្រមានអំពី “ផលវិបាក” ផងដែរ។

បញ្ញ៖ លោក Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា

សុធា៖ “ខ្ញុំមិនគិតថាវាមានផលវិបាកអ្វីនោះទេ”
បញ្ញ៖ ដោយបានច្រានចោលការព្រួយបារម្ភទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែអាក្រក់ទៅៗនេះជា “ភាពអាម៉ាស់”មួយ ។ប្រធានាធិបតីអាមេរិកបាននិយាយថា លោករំពឹងថានឹងជួបលោក Xi ក្នុងពេលដ៏ខ្លីខាងមុខ ហើយបានស្នើថា លោកនឹងមិនបន្ទាបបន្ថោកនូវវោហារសាស្ត្ររបស់លោកនាពេលអនាគតនោះទេ។

បញ្ញ៖ លោក Biden បាននិយាយថា
សុធា៖ “គំនិតដែលខ្ញុំជ្រើសរើសខ្ញុំគិតថាជាការពិត ទាក់ទងនឹងទំនាក់ទំនងជាមួយប្រទេសចិន មិនមែនជាអ្វីដែលខ្ញុំនឹងផ្លាស់ប្តូរនោះទេ”។

បញ្ញ៖ ការអត្ថាធិប្បាយរបស់Bidenបានកើតឡើងមួយថ្ងៃបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក Xie Feng “បានតវ៉ាយ៉ាងខ្លាំងចំពោះមន្ត្រីជាន់ខ្ពស់របស់សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលថ្ងៃទី ២២ខែមិថុនា” អំពីការអត្ថាធិប្បាយរបស់លោក Biden ដែលស្ថានទូតចិនហៅថាជា “ការប្រមាថ”។
ជាការ”ផ្ទុយស្រឡះពីការពិត សំដីបំពានក្រមសីលធម៌ការទូត រំលោភលើសេចក្តីថ្លៃថ្នូរខាងនយោបាយរបស់ចិន ដំណើរការប្រឆាំងនឹងការប្តេជ្ញាចិត្តដែលធ្វើឡើងដោយភាគីអាមេរិក និងធ្វើឱ្យខូចដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក”។

សុធា៖ “យើងជំរុញឱ្យភាគីអាមេរិកចាត់វិធានការយ៉ាងម៉ឺងម៉ាត់ភ្លាមៗ ដើម្បីលុបចោលផលប៉ះពាល់អវិជ្ជមាន និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន។ បើ មិន ដូច្នេះ ទេ វា នឹង ត្រូវ ទទួល រង ផល វិបាក ទាំង អស់»។

បញ្ញ៖ “ប្រធានាធិបតី Biden បាននិយាយយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកគោរពប្រព័ន្ធគ្រប់គ្រងប្រទេសចិន មិនផ្លាស់ប្តូរវាទេ ហើយមិនមានចេតនាបង្កើតសង្រ្គាមត្រជាក់ថ្មីនោះទេ” ៕

ប្រភពប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img