26.7 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ប៉ាគីស្ថាន និងចិន ចុះកិច្ចព្រមព្រៀងសង់រោងចក្រថាមពលនុយក្លេអ៊ែរ

- Advertisement -spot_img

(អ៉ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាន និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤.៨ពាន់លានដុល្លារ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរដែលមានកម្លាំង ១,២០០មេហ្គាវ៉ាត់ ដោយលោកនាយករដ្ឋមន្រ្តី សេហ៍បាស់ សារីហ្វ (Shehbaz Sharif) ចាត់ទុកថា ជាការនិយោគរបស់ប្រទេសមួយ ដែលជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានបំផុតរបស់ប៉ាគីស្ថាន។

ការងារលើគម្រោង Chashma 5 នឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរជាតិចិននិងគណៈកម្មការថាមពលបរមាណូប៉ាគីស្ថាន។ គម្រោង Chashma 5 នឹងត្រូវសាងសង់នៅក្នុងខេត្តពុនចាប់ (Punjab)។ការគាំទ្ររបស់ចិននឹងជួយឲ្យប៉ាគីស្ថាន ចេញកាន់តែឆ្ងាយពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

លោក សារីហ្វ បានគូសបញ្ជាក់ថា «ការវិនិយោគពីប្រទេសចិនក្នុងគម្រោងដែលមានតម្លៃរហូតដល់ ៤.៨ពាន់លានដុល្លារនេះ គឺផ្ញើសារយ៉ាងច្បាស់លាស់ថា ប៉ាគីស្ថានគឺជាកន្លែងដែលក្រុមហ៊ុន និងអ្នកវិនិយោគចិន បន្តបង្ហាញការជឿជាក់ និងជំនឿចិត្តរបស់ពួកគេ»។

សមត្ថភាពផលិតថាមពលនុយក្លេអ៊ែរសរុបរបស់ប៉ាគីស្ថាន បានកើនឡើងដល់ ១,៤០០មេហ្កាវ៉ាត់ នៅពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរទី ៦របស់ខ្លួនបានបើកដំណើរការកាលពី ២ឆ្នាំមុន។

ក្នុងនោះ រោងចក្រថាមពលកម្លាំង ១,១០០មេហ្គាវ៉ាត់ ដែលមានទីតាំងនៅទីក្រុងការ៉ាឈី (Karachi) ក៏ត្រូវបានសាងសង់ឡើងដោយមានជំនួយពីប្រទេសចិនផងដែរ៕

ប្រភពប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img