28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

អេស្ប៉ាញ លើកពាន Nations League ក្រោយយកឈ្នះក្រូអាត ដោយស៊ុតបាល់ ១១ម៉ែត្រ ៥-៤

- Advertisement -spot_img

(អឺរ៉ុប)៖ ក្រុមជម្រើសជាតិអេស្ប៉ាញ បានឈ្នះពានរង្វាន់ក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Nations League 2023 ក្រោយការកាត់សេចក្តីស៊ុតបាល់ ១១ម៉ែត្រ ដោយយកឈ្នះក្រុមក្រូអាត លទ្ធផល ៥-៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីក្រុង Rotterdam នាកីឡដ្ឋាន De Kuip ប្រទេសហូឡង់។

លទ្ធផល ៥-៤ នេះ បានកើតឡើងក្រោយពេលក្រុមទាំងពីបញ្ចប់ដោយគ្មានគ្រាប់ស៊ុតក្នុងពេលវេលាលេង ១២០នាទីពេញ, ខណៈ ៥គ្រាប់របស់ក្រុមអេស្ប៉ាញ ធ្វើបានដោយកីឡាករ Joselu, Rodri, Merino, Asensio និង Carvajal ដែលជាអ្នកសម្រេចគ្រាប់ស៊ុតជ័យជម្នះឲ្យក្រុមស្ថិតក្រោមការដឹកនាំដោយលោក Luis de la Fuente។

តាមរយៈលទ្ធលផនេះ ក្រុមអេស្ប៉ាញ ក្លាយជាក្រុមបានឈ្នះពាន UEFA Nations League ១លើក និងរងជើងឯក ១លើក ដ្បិតក្រុមក្រូអាត បានត្រឹមរងជើងឯកនារដូវកាលនេះ ក្នុងឈានមកដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ពួកគេ។

សូមជម្រាប់ផងថា ពានរង្វាន់ក្របខណ្ឌលីគបាល់ទាត់ Nations League បានចាប់ផ្តើមលើកដំបូងនៅឆ្នាំ២០១៩ ដោយមានក្រុមព័រទុយហ្គាល់, បារាំង, និងអេស្ប៉ាញ ជាម្ចាស់ជើងឯកចំនួន ៣រដូវកាលមកនេះ។

ស្ថិតក្នុងរដូវកាល២០២៣នេះ កីឡាករ Rodri ក៏ជាប់ឈ្មោះជាកីឡាករល្អជាងគេ ប្រចាំព្រឹត្តិការណ៍ ខណៈមានកីឡាករ ១៤នាក់ដែលស៊ុតស្មើគ្នា ដោយម្នាក់រកបាន ១គ្រាប់នៃតំណែង (Top Scorers)៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img