លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៧,២៣ ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែមេសា ឆ្នាំ ២០២៣ ធ្លាក់ចុះមកត្រឹម ៤,៩ ភាគរយធៀបនឹងរយៈពេលមួយឆ្នាំ ពី ៧,៦ ពាន់លានដុល្លារ។
លោកបានមានប្រសាសន៍ក្នុងអំឡុងចុះសួរសុខទុក្ខកម្មករ កម្មការិនីប្រហែល១៩,០០០នាក់នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ថា “ការនាំចេញរបស់យើងមានតម្លៃ ៧,២៣ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ ដែលធ្លាក់ចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន” ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា គោលដៅនាំចេញកំពូលទាំងប្រាំរបស់កម្ពុជាគឺសហរដ្ឋអាមេរិកវៀតណាមសិង្ហបុរីចិន និងជប៉ុន។ ផលិតផលដែលនាំចេញសំខាន់ៗរួមមានសម្លៀក បំពាក់ស្បែកជើងផលិតផលធ្វើដំណើរកង់ និងទំនិញកសិកម្មមួយ ចំនួនដូចជាអង្ករកៅស៊ូដំឡូងមីចេក និងស្វាយ។
ជាមួយគ្នានេះ ព្រះរាជាណាចក្របានរាយការណ៍ពីការនាំចូលសរុបចំនួន ៧,៩២ពាន់លានដុល្លារក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះ ធ្លាក់ចុះ ២១ភាគរយធៀបនឹងរយៈពេលមួយឆ្នាំ ពី១០,៤ពាន់លានដុល្លារ។



ដោយគិរីដងរែក