28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

ចំបាប់កម្ពុជាបំបែកកំណត់ត្រាចំនួនមេដាយខ្លួននៅស៊ីហ្គេម

- Advertisement -spot_img

ចំបាប់កម្ពុជាក្រសោបបានមេដាយដល់ទៅ២០គ្រឿងពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលជាកំណត់ត្រាថ្មីផ្ទាល់ខ្លួន។

ក្រោយកីឡាចំបាប់ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែឧសភា នៅ OCIC កម្ពុជាឈ្នះបានមេដាយមាស៥គ្រឿង ប្រាក់៤គ្រឿង និង សំរឹទ្ធ១១គ្រឿង ដែលជាចំនួនដ៏ច្រើនលើសលុបរបស់ខ្លួន គិតចាប់ពីឆ្នាំ២០១៣ដែលកាលណោះកម្ពុជាដណ្ដើមបានមេដាយ១០គ្រឿង។

លោក Casey Bannet អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានចាត់ទុកថា នេះជាជោគជ័យដ៏ធំធេងរបស់សហព័ន្ធដែលអត្តពលិកខ្លួនអាចដណ្ដើមបានមេដាយលើផែនការកំណត់ទៅទៀត។ លោកថា នេះក៏ដោយសារតែការខិតខំយ៉ាងខ្លាំងពីសំណាក់កីឡាករ កីឡាការិនីទាំងអស់។

ក្រោយចប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លោក Casey Bannet ដែលជាប្រធានកីឡាចំបាប់អាស៊ីអាគ្នេយ៍ផងនោះបង្ហើបថា កីឡាករ កីឡាការិនីកម្ពុជាក៏នៅមានការប្រកួតយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ, យុវជននៅប្រទេសថៃ និងព្រឹត្តិការណ៍ចំបាប់អាស៊ីអាគ្នេយ៍ចុងខែធ្នូ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img