31.3 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

កម្ពុជាឈ្នះមេដាយមាសវាយសីស៊ីហ្គេមក្នុងវិញ្ញាសាក្រុមចម្រុះ

- Advertisement -spot_img

ក្រុមកីឡាវាយសីកម្ពុជាក្រសោបបានមេដាយមាសស៊ីហ្គេម២០២៣ក្នុងវិញ្ញាសាជាក្រុមចម្រុះ៥ប្រកួត ក្រោយឈ្នះក្រុមចម្រុះមីយ៉ាន់ម៉ា ដោយលទ្ធផល៣ទល់នឹង២ នៅទីលានវាយសីពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

កម្ពុជាផ្ដើមការប្រកួតទោលបុរសដោយឈ្នះមីយ៉ាន់ម៉ា តែបានចាញ់ក្នុងការប្រកួតទោលនារី។ កម្ពុជាបានឈ្នះជាមីយ៉ាន់ម៉ា ការប្រកួតគូនារី មុនចាញ់ការប្រកួតគូបុរស។ ឈានដល់ការប្រកួតចុងក្រោយប្រភេទគូបុរសនារី កីឡាករ សុខ រីករាយ និងកីឡាការិនី ម៉េង ឈួង បានយកឈ្នះថៃដោយលទ្ធផល២សិតទល់នឹង០ នាំយកមេដាយមាសជូនដល់កម្ពុជាដោយជោគជ័យ។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងអំណរគុណដល់គណៈកម្មការ CAMSOC និងរាជរដ្ឋាភិបាលដែលបានជួយជ្រោមជ្រែង និងបញ្ជូនកីឡាករកីឡាការិនីទៅហាត់នៅក្រៅប្រទេស។ នេះក៏ជាការសម្រេចបាននូវផែនការស៊ីហ្គេម មេដាយមាសមួយដែលបានដាក់ជូន CAMSOC និងរាជរដ្ឋាភិបាលផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img