26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

សីឈិនឡូនកម្ពុជាក្រសោបបានមេដាយមាសទាំង៣វិញ្ញាសានៅថ្ងៃសៅរ៍នេះ

- Advertisement -spot_img

ក្រុមសីឈិនឡូនក្រសោបបានមេដាយមាសចំនួន០៣គ្រឿងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។

មេដាយមាសទាំង០៣គ្រឿងនោះ ក្រុមកម្ពុជាធ្វើបានក្នុងវិញ្ញាសាបុរស, វិញ្ញាសានារី និងវិញ្ញាសាចម្រុះបុរសនារី។ សម្រាប់វិញ្ញាសាបុរស មាន៤ប្រទេស គឺម្ចាស់ផ្ទះកម្ពុជា, ថៃ, ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រទាំង៣វិញ្ញាសានេះបានយកឈ្នះគូប្រជែងទាំងអស់តែម្ដង។ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា នឹងបន្តនូវវិញ្ញាសាទាំង៣ដដែល តែរបៀបប្រកួតផ្សេងគ្នា។

ដោយឡែកសម្រាប់ប្រភេទកីឡាប៉េតង់វិញ វិញ្ញាសាវាយយកពិន្ទុនារី មេដាយមាសបានទៅលើមីយ៉ាន់ម៉ា, មេដាយប្រាក់បា ទៅលើវៀតណាម និងមេដាយសំរឹទ្ធបានទៅលើកីឡាការិនី អ៊ុ ដាវីន របស់កម្ពុជា។

ប្រភេទកីឡាសូហ្វតេន្នីស កីឡាករ សំចាន់ កាប៊ី កីឡាការិនី ឃុន ចន្ទរ៉ូសិកា ឈ្នះមេដាយមាសសូហ្វតិន្នីស វិញ្ញាសាវាយគូចម្រុះបុរស នារី។
សម្រាប់ប្រភេទកីឡាផ្សេងៗក៏បានមេដាយមាស ប្រាក់ និងសំរឹទ្ធ បន្តបន្ទាប់ជាហូរហែដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img