កីឡាការិនី Pham Thanh Phuong Thao និង Ton Nu Hong An បានក្លាយជាអត្តពលិកឈ្នះមេដាយមាសដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា។
កីឡាការនីទាំង២នេះទទួលបានជ័យជម្នះលើប្រភេទកីឡាអុកចត្រង្គវិញ្ញាសា Women’s Double។ ទោះនៅសល់មួយជុំទៀតក្នុងដៃ អ្នកទាំងនៅតែអាចសម្រេចបានមេដាយមាស ព្រោះដាច់ពិន្ទុលើក្រុមលេខ២មីយ៉ាន់ម៉ា និងក្រុមលេខ៣ថៃ។
ប្រកួតចុងក្រោយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមវៀតណាមត្រូវប៉ះក្រុមឡាវ និងក្រុមលេខ២មីយ៉ាន់ម៉ា ប៉ះក្រុមលេខ៣ថៃ ដណ្ដើមមេដាយប្រាក់។
គួរបញ្ជាក់ថា ការប្រកួតអុកចត្រង្គស៊ីហ្គេម២០២៣ មាន៧ប្រទេសចូលរួម ប្រកួតលើ៧វិញ្ញាសា នៅទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា៕



ដោយគិរីដងរែក




