30.4 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

តុលាការ ICC ចេញដីកាចាប់ខ្លួនរូបលោកពូទិន

- Advertisement -spot_img

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានបំពេញទស្សនកិច្ចដោយមិនបានប្រកាសជាមុនទៅកាន់តំបន់គ្រីមៀ ដើម្បីចូលរួមរំឮកខួបលើកទី៩ នៃការក្រសាបយកតំបន់គ្រីមៀរបស់អ៊ុយក្រែន ពីសំណាក់ទីក្រុងមូស្គូ និងតែមួយថ្ងៃប៉ុណ្ណោះក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនរូបលោកជុំវិញការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា លោក ពូទីន ត្រូវបានទទួលសា្វគមន៍យ៉ាងកក់ក្ដៅពីអភិបាលទីក្រុង សេវ៉ាស្ដូប៉ូល (Sevastopol) លោក ម៉ាកាអែល រ៉ាសវ៉ូហ្សាយ៉េវ (Mikhail Razvozhayev) ដែលលើកបន្តុបដោយរុស្ស៉ី ហើយលោកប្រធានាធិបតីរុស្ស៉ី ក៏បានចុះត្រួតពិនិត្យមជ្ឈមណ្ឌល និងសាលាសិល្បៈថ្មីមួយសម្រាប់កុមារផងដែរ។ ប៉ុន្តែ មិនបានរាយការណ៍ ថាតើលោក ពូទីន បានធ្វើអត្ថាធិប្បាយឆ្លើយតបទៅនឹងដីកាចាប់ខ្លួនរូបលោក ដែរឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា តុលាការ ICC កាលពីថ្ងៃសុក្រកន្លងទៅនេះ បានចេញដីកាចាប់ខ្លួនលោក ពូទីន ជុំវិញការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បញ្ចូនកុមារ ដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមឈ្លានពានបានចាប់ផ្តើម។ ប្រធានតុលាការអន្តរជាតិមួយនេះ បានបន្ថែមថា ការអនុវត្តដីកាចាប់ខ្លួន នឹងអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរបស់អន្តរជាតិ។

ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់ដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅ កំលុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកអ៊ុយក្រែនវិញ បានចេញមុខបង្ហាញការស្វាគមន៍ ចំពោះសេចក្តីប្រកាសរបស់តុលាការ ICC ដោយនិយាយថា ដីកាចាប់ខ្លួនលោក ពូទីន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បើតាមការអះអាងរបស់ទីក្រុងកៀវ កុមារអ៊ុយក្រែនច្រើនជាង ១៦,០០០នាក់ ត្រូវបានចាប់បញ្ចូនទៅ រុស្ស៉ី គិតចាប់តាំងសង្រ្គាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក៕

ប្រភព​ PBS Newshour ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img