26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

យប់នេះ កំពូលអ្នកលេងពូថៅដៃ ធឿន ធារ៉ា ប្រាប់ថាប៉ះ Sammy ជាលើកទី២

- Advertisement -spot_img

អ្នកលេងគុនខ្មែរ ធឿន ធារ៉ា នឹងប៉ះអ្នកលេងឆ្លងដែនថៃ Sammy យប់ថ្ងៃសៅរ៍ទី១៨ ខែមីនានេះ ដើម្បីជម្រះបញ្ជីឲ្យស្រឡះថាតើ នរណាជើងខ្លាំងលើសង្វៀនពិតប្រាកដក្នុងប្រភេទទម្ងន់៧២ គីឡូក្រាម។

នេះជាការជួបគ្នាលើកទី២ បន្ទាប់ពីលើកទី១ អ្នកខ្លាហានលើសង្វៀនគុន ខ្មែរ ទាំងពីរបានបញ្ចប់៥ ទឹកដោយលទ្ធផលស្មើគ្នា ។ ការ ប្រកួតនោះកីឡាករថៃ Sammy យល់ឃើញខ្លួនឯងថាមានប្រៀប និងអាចឈ្នះប៉ុន្តែចៅក្រម កាត់សេចក្តីឲ្យស្មើគ្នា។

លទ្ធផលស្មើនោះធ្វើ ឲ្យ Sammy មិនអស់ចិត្តទេជាពិសេសបន្ទាប់ពីរូបគេបានផ្តួលជើងខ្លាំងឡៅចន្ទ្រាក្នុងទឹកទី ២ និងផ្តួល ធន់ រិទ្ធី ក្នុងទឹកទី១ ហើយដាក់គោល បំណងជម្រះបញ្ជីជាមួយ ធឿន ធារ៉ា។

ក្រោយថ្លឹងទម្ងន់ស្មើគ្នាល្អកាលពីម្សិលមិញ ធឿន ធារ៉ា បានប្រាប់ថាកាលប្រកួតជាមួយ Sammy លើកទី១ អ្នកគាំទ្រមើលខ្លួនលេង សើចច្រើនបន្តិចប៉ុន្តែការប្រកួតនោះ រូបគេបានខំប្រឹងអស់ពីសមត្ថភាពហើយពោលគឺមិនលាក់អាវុធឬកម្លាំងទុកឡើយ។ ពេលជួបគ្នា ដំបូងរូបគេមិនទាន់ស្គាល់សមត្ថភាពរបស់ Sammy ច្រើនទេ។

សម្រាប់ការជួបគ្នាលើកទី២ នេះ ធារ៉ាមានអារម្មណ៍ថាប្រហែលជាមិនចប់ ៥ ទឹកទេ ដោយសារតែម្នាក់ៗ មានឆន្ទៈ ជម្រះបញ្ជីចាស់ឲ្យ ស្រឡះ រៀងៗ ខ្លួន ហើយម្យ៉ាងទៀតក៏ស្គាល់សមត្ថភាពគ្នាទៅវិញទៅមកច្រើនដែរ ដូច្នេះប្រហែលមិនស្ទាបស្ទង់ច្រើនឡើយ។

មួយរយៈពេលចុងក្រោយនេះ ធឿន ធារ៉ា បានប្រើកណ្តាប់ដៃច្រើន ដែលហាក់ដូចជាខុសប្លែកពីមុនៗ ដែលរូបគេត្រូវបានគេស្គាល់ថា ជា អ្នកលេងកែងពិឃាត។ យ៉ាងណារូបគេប្រាប់ថាតាមពិតទៅកែងពិឃាតរបស់ខ្លួននៅតែប្រើដូចមុន ប៉ុន្តែការចេញកណ្តាប់ដៃ ច្រើននេះ ជាយុទ្ធសាស្ត្រមួយ។ នៅពេលចេញកណ្តាប់ដៃ ច្រើនធ្វើឲ្យដៃគូភ្លេចខ្លួនអាចជាឱកាសដែលរូបគេវ៉ៃកែង ។

សូមបញ្ជាក់ថា ធឿន ធារ៉ា ប៉ះSammyលើកទី ២ យប់ថ្ងៃសៅរ៍នេះ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យផ្សាយផ្ទាល់ដោយទូរទស្សន៍ ជាតិកម្ពុជា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img