26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

ការកាន់កាប់ក្លិប Man Utd ៖ សេដ្ឋីកាតា ‘អាចនឹងដើរចេញ’ ពីការប្រជែងលើការដេញថ្លៃ

- Advertisement -spot_img

Sheikh Jassim bin Hamad Al Thani គឺជាភាគីមួយក្នុងចំណោមភាគី២ ដែលបានចេញមកនិយាយជាសាធារណៈពីមានចំណាប់អារម្មណ៍ក្នុងការទិញក្លិប Manchester United។

យោងតាមរបាយការណ៍បានឲ្យដឹងថា Sheikh Jassim binHamadAlThani អាចដើរ ចេញពីការដេញថ្លៃរបស់ខ្លួនក្នុងការទិញ Manchester United ប្រសិនបើម្ចាស់ក្លិបត្រកូល Glazers មិនព្រមចុះថ្លៃជាមួយនឹងតម្លៃស្នើសុំរបស់ពួកគេ។ អ្នកគាំទ្របានឃើញ ការ វិវឌ្ឍតិចតួចជាមួយនឹងការផ្លាស់ប្ដូរម្ចាស់ក្លិបថ្មីនេះចាប់តាំងពីការដេញថ្លៃត្រូវបានដាក់កាលពីខែមុន។

Al Thani បានចូលរួមជាមួយលោក Sir Jim Ratcliffe ក្នុងការនិយាយជាសាធារណៈទៅកាន់អ្នកគាំទ្របិសាចក្រហមបន្ទាប់ពីបាន ដាក់សំណើដេញថ្លៃរៀងៗខ្លួន។ មនុស្សជាច្រើនជឿ ថាសំណើរបស់ Al Thani នឹងកាន់តែប្រសើរសម្រាប់ក្លិបទាក់ទង នឹងការវិនិយោគ លើកីឡដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងកីឡាករ។

បុរសជនជាតិកាតាគឺជាធនាគារិកដ៏លេចធ្លោមួយរូបហើយឪពុករបស់លោកឈ្មោះ Hamad bin Jassim bin Jaber Al Thani បាន បម្រើការរយៈពេល៦ ឆ្នាំ ជានាយករដ្ឋមន្ត្រីរបស់ប្រទេស។ការដេញថ្លៃរបស់គេសម្រាប់បិសាចក្រហមដូចជា Ratcliffe’s ត្រូវបានគេជឿ ថាស្ថិតនៅក្នុងរង្វង់ទឹកប្រាក់ចំនួន ៤.៥ ពាន់លានផោន។

មានការប្រែប្រួលតិចតួចប៉ុណ្ណោះចាប់តាំងពីថ្ងៃផុតកំណត់ខណៈ គ្រួសារត្រកូល Glazers សន្មតថារង់ចាំសំណើ ដែលកាន់តែជិតទៅ នឹង តម្លៃ៦ ពាន់លានផោនរបស់ពួកគេ។ សារព័ត៌មាន Sky Sports អះអាងថា Sheikh Jassim នៅតែត្រៀមទិញប៉ុន្តែមិនមែនក្នុង តម្លៃទាំងអស់នោះទេ។

សេដ្ឋីកាតាត្រូវបានគាំទ្រឲ្យដើរចេញពីកិច្ចព្រមព្រៀងនេះ ប្រសិនបើពួកគេមិនអាចទិញក្នុងតម្លៃសមរម្យចំពេលមានការអះអាងថា ពួកគេ “ នឹងមិនត្រូវបានបង្ខំ ” ដោយ Glazers ឡើយ។ Al Thani ត្រូវបានគេជឿថា នឹងប្រឆាំង នឹងការរំពឹងទុកនៃការអូសទាញ ចូលទៅក្នុងសង្គ្រាមដេញថ្លៃដែលមិនប្រុងប្រយ័ត្ន។

របាយការណ៍បន្ថែមថាឪពុករបស់លោក ដែលជាអតីតនាយករដ្ឋមន្ត្រី ថែមទាំងបានសួរសំណួរក្នុងការដេញថ្លៃសម្រាប់ Man Utd។ ឪពុក – កូនទាំងពីរត្រូវបានចាត់ទុកថាជា ‘ អ្នកវិនិយោគឆ្លាតវៃ ’ ដែលបង្ហាញថា Glazers អាចបាត់បង់អ្នកដេញថ្លៃសំខាន់ម្នាក់របស់ ពួកគេលុះត្រាតែពួកគេឈានដល់ការសម្របសម្រួលមួយ៕

ប្រភព Sky Sport ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img