25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Everton ដាក់សំណើ ៤៥លានផោន ក្នុងការដេញថ្លៃយកខ្សែបម្រើ Gallagher របស់ Chelsea

- Advertisement -spot_img

(លីវើភូល)៖ Everton បានដាក់សំណើដេញថ្លៃ ដើម្បីចុះកិច្ចសន្យានាំយកកីឡាករ Conor Gallagher មកពីក្លិបតោខៀវ Chelsea។ នេះបើយោងតាមសារព័ត៌មាន The Sun ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

សំណើរបស់ Everton មានតម្លៃ ៤០លានផោន បូកនឹងប្រាក់បន្ថែម ៥លានផោន។ សំណើនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្លិបបានប្រកាសតែងតាំងលោក Sean Dyche ជាអ្នកចាត់ការថ្មីជំនួសតំណែងលោក Frank Lampard។

Chelsea នឹងធ្វើការសម្រេចចិត្តឆាប់ៗខាងមុខ ខណៈក៏មានក្លិបផ្សេងទៀតបានចាប់អារម្មណ៍ Gallagher ហើយកីឡាកររូបនេះ ក៏ត្រូវសម្រេចចិត្តអំពីអនាគតរបស់ខ្លួនផងដែរ។

លោក Sean Dyche ត្រូវបានគេរាយការណ៍ថា បានដាក់សំណើដេញថ្លៃ ៤៥លានផោនសម្រាប់នាំយកខ្សែបម្រើ ដែលបានចំណាយពេលវេលាកាលពីរដូវកាលមុន លេងខ្ចីជើងនៅក្លិប Crystal Palace រួមលីគនៅអង់គ្លេសផងដែរ៕

ប្រភព The Sun ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img